សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា មន្ត្រីរាជការមិនចេះបច្ចេកវិទ្យាព័ត៌មាន មិនត្រូវតែងតាំងឱ្យ កាន់មុខតំណែងផ្សេងៗនោះឡើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា មន្ត្រីរាជការដែល មិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺមិនត្រូវបានតែងតាំងឱ្យកាន់មុខតំណែងផ្សេងៗនោះ ឡើយ។ ការបញ្ជាក់យ៉ាងច្បាស់ៗជាថ្មីៗ បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជាបានដើរទាន់ការវិវឌ្ឍន៍ ផ្នែកឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន ធ្វើឱ្យសិស្សអាចសិក្សាអនឡាយ ក្នុងពេលមានការរាតត្បាត ជំងឺកូវីដ១៩ ជាសកល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយច្រើនដងហើយ សម្រាប់មន្ត្រី រាជការយើងមិនធ្វើការតែងតាំងអ្នកណាដែលមិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺឱ្យធ្វើអក្ខរក ម្មប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ហោចណាស់ត្រឹមតែងជុំវិញប្រព័ន្ធទូរស័ព្ទគ្រប់គ្រាន់ហើយ ព្រោះនៅក្នុងប្រព័ន្ធ ទូរស័ព្ទនេះ គឺមានគ្រប់សព្វ បើចេះប៉ុណ្ណឹងបានទើបអាចធ្វើការជាមួយគេបាន»

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកជាឧទាហរណ៍ថា សព្វថ្ងៃនាយករដ្ឋមន្ត្រីត្រូវធ្វើការដោយ មានគ្រុបរបស់រដ្ឋាភិបាល គ្រុបជាមួយអភិបាលខេត្ត ព្រមទាំងគ្រុបជាមួយផ្នែកផ្សេងៗ ដូច្នេះ តើ អែតមន្ត្រីនោះម៉េចនឹងបានបើមិនចេះប្រើទូរស័ព្ទ និងមិនចេះប្រើប្រាស់កម្មវិធីនានាដូចជា Telegram Whats App នៅក្នុងលើទូរស័ព្ទផង ដូច្នេះ គឺមិនអាចទទួលបានការចាត់តាំងនោះទេ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាក់ថា ចំណុចនេះគឺវិបត្តិតែងមានបង្គប់នូវកាលានុវត្តភាព ហើយ កាលានុវត្តភាពជាក់ស្តែងនៅកម្ពុជាទទួល គឺទាក់ទិនជាមួយនឹងបញ្ហាប្រព័ន្ធឌីជីថលនេះឯង ដែល ធ្វើឱ្យដំណើរការទៅមុខ៕