ថៃ មានមនុស្ស ២,៤៦១នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

 (បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានរាយការ ណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៤៦១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការ ណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,២៤៣នាក់ ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួនជាង ៤.៦២លានករណី ក្នុងនោះមានអ្នកស្លាប់ ៣១,៩១៥នាក់ និងអ្នក ជាសះស្បើយឡើងវិញគឺជាង ៤.៥៧លាននាក់៕