សម្តេចតេជោ អំពាវនាវឱ្យប្រយ័ត្នចាញ់បោកជនខិលខូច បន្ទាប់ពី មានជនខិលខូចបានយកឈ្មោះ សម្តេចតេជោ ហ៊ុន សែន ទៅបង្កើតតេឡេក្រាម

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឱ្យដឹងថា មានជនខិលខូច បានយកឈ្មោះសម្តេចទៅបង្កើតជាតេលេក្រាម (Telegram)។ សម្តេចតេជោ បានអំពាវនាវឱ្យមាន ការប្រុងប្រយ័ត្នកុំឱ្យមានការចាញ់បោកជនខិលខូចនេះ។

សម្តេចតេជោ ក៏បានអំពាវនាវឱ្យជនខិលខូចនេះ ប្រញាប់លុបចោលតេឡេក្រាមនេះ បើពុំនោះទេ នឹងប្រឈមមុខនឹងការទទួលខុសត្រូវចំពោះច្បាប់។

សូមបញ្ជាក់ថា តេលេក្រាមដែលបង្កើតឡើងដោយជនខិលខូចនេះ ប្រើឈ្មោះថា «HUN SEN» និងយករូបសម្តេចតេជោ ថតជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើជារូប Profile៕