(កម្ពុជា)៖ យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេញផ្សាយបានអោយដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅ ក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង ៣៣.៧លាននាក់ហើយ ក្នុងនោះអាស៊ាន ក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៣ម៉ឺននាក់ ដែរ។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់ អាស៊ាន មានការកើនឡើងប្រមាណជាង ២ម៉ឺននាក់។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន ទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៣៥៣,៥៧៣នាក់ (ស្លាប់ ៤៣,០៩៥នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,២៦១,៦០៥នាក់ (ស្លាប់ ១៥៧,១៤៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧១៩,៣៩៤នាក់ (ស្លាប់ ៣៦,០៥៦នាក់)
* ថៃ ឆ្លងចំនួន ៤,៦១៤,០៥៧នាក់ (ស្លាប់ ៣១,៧៣៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៨១៣,៩៥២នាក់ (ស្លាប់ ៦០,៨៨៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៧៧៣,៣៨៦នាក់ (ស្លាប់ ១,៥៤៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៤,២៧៦នាក់ (ស្លាប់
១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២១២,០២៧នាក់ (ស្លាប់
៧៥៧នាក់)
* ព្រុយណេ ឆ្លងចំនួន ២១៥,២៨៣នាក់ (ស្លាប់
២២៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,១១៧នាក់ (ស្លាប់ ៣,០៥៦នាក់)៕