(ប៉េកាំង)៖ ថ្ងៃទី៣ ខែសីហា អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន បានថ្លែងសារអំពីការផ្តន្ទាទោសតាមផ្លូវច្បាប់ ចំពោះបុគ្គលចចេសរឹងរូសចង់ឱ្យ តៃវ៉ាន់ឯករាជ្យ។ សេចក្តីថ្លែងសារបានឱ្យដឹងថាបុគ្គលចចេសរឹងរូសចង់ឱ្យតៃវ៉ាន់ឯករាជ្យ បានបង្ក ហេតុចំពោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងគឃ្លើន ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ នូវផលប្រយោជន៍ ជាឫសគល់របស់ប្រជាជាតិចិន។ រដ្ឋធម្មនុញ្ញ ច្បាប់ប្រឆាំងអបគមន៍ជាតិ ច្បាប់ សន្តិសុខជាតិនិងច្បាប់ព្រហ្មទណ្ឌរបស់ចិន សុទ្ធតែកំណត់យ៉ាងជាក់ច្បាស់ថា ត្រូវដេញដោលការ ទទួលខុសត្រូវព្រហ្មទណ្ឌ នៃកម្លាំងចចេសរឹងរូសចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ ឱ្យតែជាសមាជិក នៃកម្លាំង ចង់ឱ្យតៃវ៉ាន់ឯករាជ្យ ប្រទេសចិននឹងចាត់វិធានការផ្តន្ទាទោសពីបទព្រហ្មទណ្ឌយ៉ាងតឹងរ៉ឹង និងដេញ ដោលរកទំនួលខុសត្រូវ តាមផ្លូវច្បាប់ពេញមួយជីវិត៕