(ព្រុចសែល)៖ យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ថា សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យមានកិច្ច សន្ទនា ដើម្បីដោះស្រាយភាពតានតឹងដែលកើតមាន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភា តំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) នៅកោះតៃវ៉ាន់ ហើយក៏បាន អំពាវនាវឲ្យមានការបើកចំហរទំនាក់ទំនង ជាមួយប្រទេសចិនដើម្បីជៀសវាងការភាន់ច្រឡំណា មួយ។
អ្នកនាំពាក្យមួយរូបរបស់ EU នេះ បាននិយាយថា «សហភាពអឺរ៉ុបមានចំណាប់អារម្មណ៍ ក្នុងការរក្សា សន្តិភាពនិងស្ថានភាពដើម នៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ យើងលើកទឹកចិត្តឲ្យមានការដោះសា្រយដោយសន្តិវិធី ចំពោះបញ្ហានៅតំបន់ច្រកសមុទ្រមួយនេះ។ ភាពតានតឹងគួរតែត្រូវបានដោះសា្រយតាមរយៈការសន្ទនា ហើយបណ្តាញទំនាក់ទំនងដ៏ត្រឹមត្រូវមួយ គួរតែត្រូវបានរក្សា ដើម្បីកាត់បន្ថយហានិភ័យនៃការភាន់ច្រឡំ»។
សូមបញ្ជាក់ថា បើតាមអ្នកនាំពាក្យនៃគណៈកម្មកាធិការអឺរ៉ុប, EU មានគោលនយោបាយចិនតែ មួយហើយច្បាស់លាស់ ដោយទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន ជារដ្ឋា ភិបាលស្របច្បាប់តែមួយគត់ ខណៈដែល EU កំពុងបន្តទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្តការ ជិតស្និទ្ធជាមួយតៃវ៉ាន់៕