(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២២នេះ បានប្រកាសស្វាគមន៍ការអញ្ជើញមកដល់កម្ពុជារបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិង ជារដ្ឋមន្ត្រីការបរទេសចិន។
លោក វ៉ាង យី(Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់កម្ពុជាហើយ នៅរាត្រីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នេះ ដើម្បីអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ។ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បាន និងកំពុងធ្វើជា ម្ចាស់ផ្ទះរៀបចំកិច្ច ប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់៕