ឥណ្ឌារាយការណ៍ពីករណីស្លាប់ដោយសារជំងឺអុតស្វាដំបូងគេនៅអាស៊ី


 (ញូវដែលី)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ អោយដឹងថា អាជ្ញាធរឥណ្ឌាបានរាយការណ៍ពីករណីស្លាប់ដោយជំងឺអុតស្វាដំបូង គេ នៅអាស៊ី បន្ទាប់ពីការស្លាប់របស់បុរសម្នាក់ ដែលទើបត្រឡប់មកពីប្រទេសអារ៉ាប់រួមធ្វើតេស្តវិជ្ជ មាន។ ក្រសួងសុខាភិបាល នៃរដ្ឋ Kerala ប្រទេសឥណ្ឌាបាននិយាយថា ការធ្វើតេស្តលើបុរសអាយុ ២២ឆ្នាំបានបង្ហាញថា បុរសនោះមានជំងឺអុតស្វា។ ទោះជាយ៉ាងនេះក្តី គេមិនទាន់ដឹងច្បាស់ថា តើបុរសនោះស្លាប់ដោយសារជំងឺនេះ ឬយ៉ាងណានោះទេ។

បុរសជនជាតិឥណ្ឌាម្នាក់នេះបានស្លាប់នៅក្នុងរដ្ឋ Kerala កាលពីថ្ងៃទី ៣០ ខែកក្កដាប្រហែលមួយ សប្តាហ៍ បន្ទាប់ពីត្រឡប់មកពីប្រទេសអារ៉ាប់រួម ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកស្លាប់ដែលទាក់ទងនឹងជំងឺអុតស្វាមានចំនួន ០៣នាក់ត្រូវ បានរាយការណ៍នៅក្រៅទ្វីបអាហ្រ្វិក ក្នុងការផ្ទុះឡើងដែលអង្គការសុខភាពពិភពលោក បានប្រកាស ភាពអាសន្នសុខភាពសកល៕