លោកជំទាវ ឱ វណ្ណឌីន អោយដឹងថា បុរសជនជាតិនីហ្សេរីយ៉ាដែលកំពុងនៅសម្រាកព្យាបាលក្នុង មន្ទីរពេទ្យ នៅមានវិជ្ជមានវីរុសអុតស្វានៅឡើយ


 (ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើ បច្ចុប្បន្នភាពព័ត៌មាន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២វេលា ម៉ោង២២៖១០នាទីយប់ បុរសជនជាតិ នីហ្សេរីយ៉ាម្នាក់ កំពុងនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយនៅមានវិជ្ជមានវីរុសអុតស្វានៅ ឡើយ។ ស្ថានភាពសុខភាពគាត់មិនអីទេ។ អ្នកពាក់ព័ន្ធទាំង០៥នាក់នោះ ក៏មិនមានរោគសញ្ញា អ្វីដែរ (ស្ថានភាពធម្មតា) ប៉ុន្តែត្រូវបន្តតាមដានសុខភាពនៅផ្ទះដាច់ដោយឡែក។ លោកស្រីសូមជូនពរពួកគាត់សំណាងល្អ !