សិង្ហបុរីបន្តរកអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន «៥,១០៦ករណី» និងស្លាប់០៣នាក់ទៀត ក្នុងរបាយការណ៍ ថ្ងៃអាទិត្យនេះ

 (សិង្ហបុរី)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២​គឺ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ថ្មីៗចំនួន ៥,១០៦នាក់ និងស្លាប់ ០៣នាក់ទៀត ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន១៩៣ករណី ក្រៅពីនោះជាករណីឆ្លង ក្នុងសហគមន៍ទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៧១៤,០៥៦ករណី ដែលក្នុងនោះស្លាប់ ១,៥០០នាក់៕