(ណៃពិដោរ)៖ តាមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២ គឺមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) បានយល់ព្រមបន្តដាក់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងភាពអាសន្នរយៈពេល ៦ខែ បន្ថែមទៀត ខណៈអំពើហិង្សា និងការបះបោរនៅក្នុងប្រទេសមិនមានភាពធូរស្រាលគួរឱ្យកត់ សម្គាល់ឡើយ។
សារព័ត៌មាន Global New Light of Myanmar បានបញ្ជាក់ដូច្នេះថា «សមាជិកទាំងបានអនុម័តជា ឯកច្ឆន្ទលើសំណើបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ខែបន្ថែមទៀត នៅក្រោមផ្នែក៤២៥ នៃរដ្ឋធម្មនុញ្ញ»។
របបយោធាមីយ៉ាន់ម៉ារបស់លោក មីន អោងឡាំង បានប្រកាសដាក់ប្រទេសមីយ៉ាន់ម៉ាក្នុងភាព អាសន្នជាលើកដំបូង បន្ទាប់ពីធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលរបស់ លោកស្រី អោង សាន ស៊ូជី ចេញពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១៕