(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា តាមរយៈសារ twitter ដែលបានបង្ហោះនៅថ្ងៃអាទិត្យនេះ ប្រធានសភាអា មេរិកលោកស្រី Nancy Pelosi បាននិយាយថា ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វីក លោកស្រីនឹងទៅឈប់នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ជាកន្លែងដែលលោកស្រី នឹង «រៀបចំកិច្ចប្រជុំកម្រិតខ្ពស់»។
ការប្រកាសនេះ កើតឡើងចំពេលមានសង្គ្រាមពាក្យសម្តីកាន់តែខ្លាំងឡើង ជុំវិញពាក្យចចាមរ៉ាម ដែលប្រធានសភាអាមេរិករូបនេះនឹងទៅទស្សនកិច្ចកោះតៃវ៉ាន់។ ភាគីចិនបានព្រមានខ្លាំងៗថា ខ្លួននឹងចាត់វិធានការជាក់ស្តែង ឬដោយកម្លាំងដើម្បីការពារគោលការណ៍ចិនតែមួយ៕
![](http://news-places.com/wp-content/uploads/2022/08/2.png)