(មូស្គូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ គឺ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃសុក្រនេះ បានប្រកាសថា ទីក្រុងមូស្គូគាំទ្រចំពោះ «គោលនយោបាយចិនតែមួយ» របស់ទីក្រុងប៉េកាំង ពាក់ ព័ន្ធនឹងបញ្ហាតៃវ៉ាន់ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានទទួលរងការព្រមាន ជុំវិញបញ្ហាដែនកោះមួយ នេះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងតាស្កិននៃប្រទេសអ៊ូសបេគីស្ថាន លោក ឡាវរ៉ូវ បាននិយាយដូច្នេះថា «ជំហររបស់យើង ជុំវិញអត្ថិភាពនៃប្រទេសចិនតែមួយគត់ គឺពុំមានការប្រែ ប្រួលឡើយ ហើយយើងមិនមានបញ្ហាអ្វី ក្នុងការប្រកាន់ខ្ជាប់គោលការណ៍ នៃអធិបតេយ្យរបស់ ចិននោះទេ»។
គួរបញ្ជាក់ថា ការលើកឡើងដូចខាងលើ របស់លោកប្រមុខការទូតរុស្ស៉ី កើតមានបន្ទាប់ពីប្រធា នាធិបតីចិន លោក ស៉ី ជិនពីង បានព្រមានធ្ងន់ៗ ក្នុងជំនួបតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កុំឱ្យប្រឡែងលេងជាមួយភ្លើងឱ្យសោះ ខណៈមហាអំណាចទាំងពីរ កំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង ជុំវិញបញ្ហាតៃវ៉ាន់ ចំពោះមុខ លទ្ធភាព នៃការបំពេញទស្សនកិច្ច របស់ប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់ដែនកោះនេះ៕