អារ៉ាប៊ីសាអូឌីតបញ្ជាក់ពីសារៈសំខាន់ នៃតួនាទីរបស់រុស្ស៉ីនៅក្នុងអង្គការ OPEC+ ដោយនិយាយថា បើគ្មានកិច្ចសហការគ្នាទេ ក៏គ្មានការផ្គត់ផ្គង់ប្រេងគ្រប់គ្រាន់ដែរ


 (តូក្យូ)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan បានគូសបញ្ជាក់សារ ជាថ្មី អំពីតួនាទីរបស់រុស្ស៊ីដែលជាផ្នែកដ៏សំខាន់មួយ នៃអង្គការប្រទេសនាំ ចេញប្រេង និងសម្ព័ន្ធមិត្ត ដែលត្រូវបានគេស្គាល់ថា OPEC+ ហើយបានបន្ថែមថា បើគ្មានសម្ព័ន្ធ ភាពទេវាមិនអាចទៅរួចទេ ក្នុងការធានាបាននូវការផ្គត់ផ្គង់ប្រេងគ្រប់គ្រាន់ទៅក្នុងទីផ្សារ។

ព្រះអង្គម្ចាស់ Farhan បានថ្លែងបែបនេះ នៅក្នុងព្រឹត្តិការណ៍នៃក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេស នៃប្រទេសជប៉ុននៅទីក្រុងតូក្យូ ជាកន្លែងដែលសារព័ត៌មាន Arab News Japan បានបើកដំណើរ ការជាលើកដំបូងកាលពី ២ឆ្នាំមុន។

នាឪកាសនោះលោកបាននិយាយថា «យើងកំពុងផ្តោតលើការរក្សាស្ថិរភាពនៅក្នុងទីផ្សារប្រេងតាមរយៈអង្គការ OPEC + ហើយការសន្ទនានៅក្នុងចំណោមមប្រទេស OPEC + គឺវាមានឥទ្ធិពលខ្លាំង ណាស់ ដោយវានឹងឆ្លើយតបតាមតម្រូវការ នៃទីផ្សារប្រេងបាន»

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតរូបនេះ បានសង្កាត់ធ្ងនយ៉ាងដូច្នេះថា «យើង មើល មិន ឃើញ កង្វះ ខាត ប្រេងឆៅ នៅ លើ ទីផ្សារ ទេ ប៉ុន្តែគឺ ខ្វះ សមត្ថភាព ចម្រាញ់ទៅវិញទេ»