(ញូវដែលី)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters បានបញ្ជាក់ថា របាយការ ណ៍របស់អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃចន្ទ ទី១១ ខែកក្កដានេះថា ឥណ្ឌានឹងវ៉ាដាច់ចិន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកនៅឆ្នាំ២០២៣ ដោយព្រមានថា ការមានកូនច្រើននឹងប្រឈមនឹងបញ្ហាកំណើនសេដ្ឋកិច្ច។
របាយការណ៍ដែលបានចេញផ្សាយក្នុងទិវាប្រជាជនពិភពលោកបាននិយាយថា ចំនួនប្រជាជនពិភព លោកដែលត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ៨ពាន់លាននាក់ត្រឹមថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ នេះ អាចកើនឡើងដល់ ៨.៥ពាន់លាននាក់ក្នុងឆ្នាំ២០៣០ និ១០.៤ពាន់លាននៅឆ្នា២១០០ ដោយ សារល្បឿននៃការស្លាប់មានការថយចុះ។
ប្រជាជនឥណ្ឌាមានចំនួន ១.២១ពាន់លាននាក់ក្នុងឆ្នាំ២០១១ នេះបើយោងតាមជំរឿនក្នុងស្រុក ដែលត្រូវបានធ្វើឡើងម្តងក្នុងរយៈពេល១០ឆ្នាំ។ រដ្ឋាភិបាលបានពន្យារពេលជំរឿនឆ្នាំ២០២១ ដោយសារជំងឺរាតត្បាតកូវីដ១៩។
ការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ចំនួនប្រជាជនពិភពលោកកំពុងកើនឡើង ក្នុងល្បឿនយឺតបំផុតចាប់តាំងពីឆ្នាំ១៩៥០ ដោយបានធ្លាក់ចុះក្រោម ១ភាគរយក្នុងឆ្នាំ២០២០ ។
នៅឆ្នាំ២០២១ ការមានកូនជាមធ្យមនៃចំនួនប្រជាជនពិភពលោកមានចំនួន ២.៣កំណើតសម្រា ប់ស្ត្រីពេញមួយជីវិត ដោយបានធ្លាក់ចុះពី ៥កំណើតក្នុងទសវត្សរ៍ ១៩៥០។ ការមានកូនសកលត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះបន្ថែមទៀតដល់ ២.១កំណើតសម្រាប់ស្ត្រីនៅឆ្នាំ ២០៥០៕