(សេអ៊ូល)៖ តាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Al Jazeera ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ គឺយោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងបានធ្វើសមយុទ្ធធ្វើតេស្ដបាញ់កំាភ្លើងធំ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិកបញ្ជូនយន្ដហោះ ចម្បាំង F-35 ជាច្រើនគ្រឿងមកកាន់ កូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងសមយុទ្ធបណ្ដុះបណ្ដាលរួមគ្នាមួយ។
បើតាមសេចក្ដីថ្លែងការណ៍មួយរបស់យោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់សាកល្បងកាំភ្លើង កាលពីល្ងាចថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ សេចក្ដីថ្លែងការណ៍ បានគូសបញ្ជាក់ដូច្នេះថា «យោធារបស់ចាប់បានសញ្ញានៃការបាញ់កាំភ្លើងរបស់កូរ៉េខាងជើង នៅម៉ោងប្រហែលពី ១៨៖២១ នាទី ដល់១៨៖៣៧នាទី (ម៉ោងក្នុងតំបន់) ហើយយោធារបស់យើងបានពង្រឹងតាមដាន និងការប្រុង ប្រយ័ត្ន ក៏ដូចជាប្រកាន់ខ្ជាប់ជានិច្ចនូវជំហរត្រៀមខ្លួន ខណៈកំពុងរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិត ស្និទ្ធ រវាងអាមេរិក និងកូរ៉េខាងត្បូង»៕