(ប៊ែរឡាំង)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃអាទិត្យបាន សរសើរអធិការបតីអាល្លឺម៉ង់ លោក Olaf Schultz ចំពោះការដឹកនាំរបស់គាត់ ក្នុងបរិបទសង្គ្រាម ឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន និងបានជំរុញឱ្យលោកខាងលិចរក្សាការរួបរួម។
លោក បៃដិន បានប្រាប់ លោក សូលស៍ នៅឯកិច្ចប្រជុំមួយមុនកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអាល្លឺម៉ង់ថា «យើងត្រូវនៅជាមួយគ្នា»។
ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin តែងតែ សង្ឃឹមថា អង្គការ NATO និងក្រុមប្រទេស G7 មានការបែកបាក់គ្នាតាមមធ្យោបាយណាមួយ។ ប៉ុន្តែ យើង មិន បាន (បែកបាក់ទេ) ហើយ យើង ក៏នឹង មិន (បែកបាក់ដែរ)»។
លោក បៃដិន បានជួបពិភាក្សាជាមួយម្ចាស់ផ្ទះអាល្លឺម៉ង់នៅឯវិមាន Elmau ដ៏ស្រស់បំព្រង ជាកន្លែង ដែលក្រុមប្រទេសចំនួនប្រាំពីរដូចជា អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហ រដ្ឋអាមេរិក កំពុងរៀបចំកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃនៅទីនោះ។
លោក បៃដិន បានសរសើរការដឹកនាំរបស់ លោក សូលស៍ ក្នុងនាមជាប្រធានក្រុមប្រទេស G7 បច្ចុប្បន្ន នៅពេលមានភាពចលាចលនៅអឺរ៉ុបដែលបណ្តាលមកពីសង្គ្រាមរុស្ស៊ី និងការដួលរលំសេដ្ឋ កិច្ចពិភពលោកជាបន្តបន្ទាប់៕