យប់នេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍ «BRICS Plus» ដែលរៀបចំនៅក្រុងប៉េកាំង តាមប្រព័ន្ធអនទ្បាញ


(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិត ចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាលមក ពីប្រទេសប្រេស៊ីល រុស្ស៉ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ និងប្រ ទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍ «BRICS Plus» កិច្ចសន្ទនាជាន់ ខ្ពស់ស្តីពីការអភិវឌ្ឍសកល ក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូ អភិវឌ្ឍន៍សកល សម្រាប់ យុគសម័យថ្មីដើម្បីរួមគ្នាអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនទ្បាញ នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបាន បញ្ជាក់ឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែង ផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីដ-១៩ ការបន្តដាក់ សម្ពាធលើបរិយាកាសសន្តិសុខសកល សន្តិសុខស្បៀង និងសារសំខាន់នៃពហុភាគីនិយម និងកិច្ច សហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។ សម្តេចតេជោ នឹងគូសបញ្ជាក់ផងដែរពីផែន ការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីត-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងដំណើរការចាក ចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងដើម្បីសំរេចជោគជ័យលើគោលដៅ អភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។

ក្រសួងការបរទេស បានចាត់ទុកថា ការចូលរួមរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងកិច្ចសន្ទនា ខាងលើ នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដើរតួនាទីដ៏សកម្ម ដើម្បីសម្រេចការស្តារ សេដ្ឋកិច្ចសកល និងរបៀបវារៈ ឆ្នាំ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕