អ៊ីរ៉ង់សង្ឃឹមថា កិច្ចចរចានុយក្លេអ៊ែរនៅក្រុងវីយែននឹងចាប់ផ្តើមឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ


 (តេហេរ៉ង់)៖  តាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian នៅថ្ងៃ ព្រហស្បតិ៍នេះ បានបង្ហាញក្តីសង្ឃឹមថា កិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែននឹងបន្តនាពេលខាង មុខដ៏ខ្លី។

លោក Amir-Abdollahian បានប្រាប់សន្និសីទសារព័ត៌មានរួមមួយតាមទូរទស្សន៍ ជាមួយសមភាគី រុស្ស៊ីដែលកំពុងធ្វើទស្សនកិច្ច លោក Sergei Lavrov ថា «ខ្ញុំសង្ឃឹមថាកិច្ចចរចានឹងបន្តឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវ ការថាជាផែនការសកម្មភាពរួម (JCPOA)»។

លោកបានបន្ថែមថា «យើងបន្តនៅលើផ្លូវនៃការទូតដែលជាផ្លូវដ៏ត្រឹមត្រូវ ហើយជាថ្មីម្តងទៀតយើង នឹងអញ្ជើញអាមេរិកឱ្យមករកការពិត»៕