ក្រសួងសុខាភិបាល បានអោយដឹងថា រយ:ពេល ២២សប្តាហ៍ដើមឆ្នាំ២០២២នេះ កម្ពុជាមានជំងឺ គ្រុនឈាមជាង១ពាន់ករណី និងស្លាប់៣ករណី


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា ក្នុងអំឡុង២២សប្តាហ៍ដើមឆ្នាំ២០២២នេះ មាន ជំងឺគ្រុនឈាមចំនួន១,៣៥៤ករណីហើយ បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងនោះស្លាប់ចំនួន ៣ករណីដែរ។ ករណីគ្រុនឈាមបានកើនឡើងជាង១០០% បើធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេល ដូចគ្នា។ យោងតាមលទ្ធផលការអង្កេតបាណកសាស្ត្រ រួមផ្សំនឹងកត្តាអាកាសធាតុដែលកំណើនទឹក ភ្លៀងក្នុង អំឡុងពេលដើមឆ្នាំនេះ អាចសន្និដ្ឋានបានថា ចំនួនជំងឺគ្រុនឈាមនឹងប្រឈមការកើន ឡើងកាន់ខ្លាំងក្នុងរដូវវស្សា នេះនៅតាម ភូមិ ឃុំ និងទីប្រជុំជននៃបណ្តាខេត្តមួយចំនួន ជាពិសេស ខេត្តដែលមានកំណើនការសាងសង់អគារ (ការដ្ឋានសំណង់) និងមានប្រជាជនរស់នៅច្រើនកុះករ៕

ខាងក្រោមនៅជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖