(បាត់ដំបង)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយ កម្មសំណង់ និង សូរិយោដី រួមជាមួយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាល អភិបាល ខេត្ត ព្រមទាំងថ្នាក់ដឹកនាំជាច្រើននាក់ផ្សេងទៀត បានអញ្ជើញចុះពិនិត្យមើលស្ថានភាព ដីនៅតំបន់វាលក្រោម (តំបន់២ និងតំបន់៣) ក្នុងភូមិសាស្ត្រចំនួន៣ គឺភូមិសាស្រ្ដស្រុកមោងឫស្សី ភូមិសាស្រ្ដស្រុកសង្កែ និងភូមិសាស្រ្ដស្រុកឯកភ្នំ ដែលបងប្អូនអាស្រ័យផលយូរហើយ និងតំបន់ខ្លះ ទៀតជាភូមិចាស់របស់បងប្អូន។
ក្រោយបញ្ចប់ការចុះត្រួតពិនិត្យស្ថានភាពដីនៅតំបន់វាលក្រោម (តំបន់២ និងតំបន់៣) រួចមក សម្តេចក្រឡាហោម នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តដឹកនាំកិច្ចប្រជុំនៅសាលា ខេត្តបាត់ដំបង ពាក់ព័ន្ធបញ្ហានេះ ក្រោយមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា កាលពីព្រឹកមិញ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអភិបាលខេត្ត អភិបាលស្រុក និងមេឃុំនៅក្នុងខេត្តជាប់បឹង ទន្លេសាប យកចិត្តទុកដាក់សម្រួលដល់ការឆ្វែលដីជូនពលរដ្ឋ ដែលរស់នៅ និងបង្កបង្កើនផល នៅ លើដីជុំវិញបឹងទន្លេសាបយូរអង្វែងពិតប្រាកដ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា ការឆ្វែលដី ត្រូវធ្វើចំពោះពលរដ្ឋ ដែលអាស្រ័យ ផលនៅលើដីនោះចាប់ពី១០ឆ្នាំឡើង ឬតិចជាងនេះ ប្រសិនបើដីនោះ ដីនោះគោករាក់ ហើយធានា ថានឹងមិនមានទឹកមកវិញ។
សម្តេចបានបន្តថា សម្តេចគឺជាជានាយករដ្ឋមន្រ្តី ដែលជាអ្នកមានសិទ្ធិតែមួយគត់ ក្នុងការចុះហត្ថ លេខាលើអនុក្រឹត្យ សម្រាប់ការផ្តល់ដីជូនប្រជាពលរដ្ឋ តាមសំណើរបស់អភិបាលខេត្ត ហើយមេឃុំ ត្រូវស្នើមកស្រុក ស្រុកត្រូវស្នើមកខេត្ត ហើយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ត្រូវគ្រប់ គ្រងលើការងារនេះជាមួយស្ថាប័នពាក់ព័ន្ធដទៃទៀត។
សម្តេចបន្តថា អាជ្ញាធរ ត្រូវធ្វើឱ្យប្រាកដថា ប្រជាជនទាំងនោះ គឺជាអ្នករស់នៅ និងអាស្រ័យផលនៅ តំបន់នេះជាយូរមកហើយនោះ។ សម្តេចតេជោ ជំរុញឱ្យយកចិត្តទុកដាក់ក្នុងការឆ្វៀលដី ដើម្បីឱ្យ ពលរដ្ឋអាចធ្វើកសិកម្មទាន់ពេលវេលា៕