ស្ត្រីម្ចាស់ហាងបៀរហ្គាឌេន«សំណាងអាណេ»ដែលត្រូវអធិការរងក្រុងបាវិតបាញ់ចំក្បាល បានស្លាប់ហើយ

ខេត្តស្វាយរៀង ៖ បើតាមការអះអាងពីសម្ថកិច្ចបានអោយដឹងថា ស្រ្តីម្ចាស់ហាង «តន្រ្តីសំណាងអាណេ» ដែលត្រូវជនសង្ស័យជាអធិការរងបាញ់ចំក្បាលកាលវេលាម៉ោង ៦ ៖ ៣០នាទីយប់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានស្លាប់បាត់បង់ជីវិតហើយ បន្ទាប់ពីបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យចារីក្នុងប្រទេសវៀតណាម ដោយសាររបួសធ្ងន់ពេកមិនអាចសង្គ្រោះបាន។

​គួរបញ្ជាក់ថា កាលវេលាម៉ោងប្រមាណជាង ៦យប់ថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០១៩ មានករណីបាញ់ទៅ លើថៅកែស្រីម្នាក់ ឈ្មោះ អាណេ អាយុ៣៨ឆ្នាំ រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង។ មានមុខរបជាម្ខាស់ហាងផឹកស៊ី និងខារ៉ាអូខេ ខាងលើ ចំណែកជនបង្កជា អធិការរង ក្រុងបាវិត មានឈ្មោះ កែវ ចិត្រា ហៅចិត្ត ដែលទើបឡើងកាន់តំណែងជាអធិការងក្រុងបាវិតទទូល បន្ទុកការិយាល័យគ្រឿងញៀនថ្មីៗ ទើបតែ៦ថ្ងៃតែប៉ុណ្ណោះ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា កន្លងមកជនសង្ស័យតែងតែមកផឹកស៊ីជាញឹក ញាប់ណាស់ដែរ ហើយក្នុងថ្ងៃកើតហេតុ ជនសង្ស័យ មកផឹកស៊ីដូចធម្មតា ពេលស្រីបំរើការ ងារ លើកស្រា និងម្ហូបដាក់លើតុ រួចជនសង្ស័យបានហូបស្រាបៀរអស់តែពីរ ទៅបីកំប៉ុងប៉ុណ្ណោះ ស្រាប់ តែជនសង្ស័បានដកកាំភ្លើងខ្លីបាញ់ចំនួន២គ្រាប់ ដោយមួយគ្រាប់បាញ់ឡើងលើ និងមួយគ្រាប់ទៀត បាញ់ចំស្ត្រីជាម្ចាស់ហាង បណ្តាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល ហើយ ត្រូវបាននារីបំរើការទៅបីត្រកង លើកស្រ្តីរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាម ទាំងយប់។ ចំណែកជនដៃដល់ដែលជាអធិកា រងក្រុង ពេលបាញ់រួចដើរចេញ ទៅរថយន្តជិះចេញបាត់។

បើតាមលោក គឹម ឡៃ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តស្វាយ រៀង បានប្រាប់តាមទូរសព្ទពីចម្លើយសារភាពជនបង្កហេតុ ដោយសារតែជនដៃដល់ខឹងម្ចាស់ហាង យកម្ហូបមកយឺតពេក ហើយម្ចាស់និយាយថា ក៏ប្រិតម្លិះ ហូបតែមីឆា សោះ ហើយនិយាយច្រើន ដង ពេក ទើបជនសង្ស័យខឹង ដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ និងបាញ់ជនរងគ្រោះចំស្នៀតផ្កា មួយគ្រាប់តែម្តង។

បើតាមអោយដឹងពីប្រជាពលរដ្ឋបានអោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សឿន ដាណេ វ័យ៣៨ ឆ្នាំ ស្រុកកំណើតភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកស៊ីបើក ហាង នៅក្រុងបាវិត ជាច្រើនឆ្នាំមកហើយ ហើយកន្លងមក ហាងនេះធ្លាប់មានស្ត្រីម្នាក់ចងក ធ្វើអត្ត ឃាត ម្តងមកហើយ ប៉ុន្តែដោយសាតែម្ចាស់ហាង បានស្គាល់អ្នកមានមុខមាត់ធំៗ ទើបបានបើក ដំណើរការរហូតមកដល់ថ្ងៃនេះ។

បើតាមប្រជាពលរដ្ឋដែលរស់នៅក្រុងបាវិតបានដឹងថា ជនសង្ស័យកាលពីមុនជាជនពាល តែងតែ វ៉ៃគេវ៉ៃឯងស្ទើររាល់ថ្ងៃ ហើយពេលខ្លួនស្រវឹងស្រាម្តងៗ គ្មានអ្នកណាហ៊ានមើលមុខទេ ព្រោះគេនឹង វ៉ៃមិនថា មន្ត្រីរាជការ រឺថ្នាក់ណា រឺប្រជាពលរដ្ឋនោះឡើយ។ ដោយឃើញអាកប្បកិយាកូន ប្រព្រឹត្តិ ដូចក្មេងទំនើង ទើបលោក កែវ គង់ បានបញ្ជូនកូនឲ្យចូលបំរើជាមន្ត្រីនគរបាល បន្ទាប់មកបានចាត់ បញ្ជូនឲ្យទៅរៀននៅប្រទេសវៀតណាម ៦ឆ្នាំ ក៏វិលមកអង្គភាពវិញ ហើយត្រូវបានប្រកាសឲ្យ ចូល កាន់តំណែងថ្មី ជាអធិការរងក្រុងបាវិត ទើបតែបាន ៥ទៅ ៦ថ្ងៃប៉ុណ្ណោះ ដោយទទួលផែនគ្រឿង ញៀន ។ បច្ចុប្បន្នសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅស្នងការនគរបាលខេត្តស្វាយរៀង និង រៀបចំឯកសារដើម្បីបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀង ដើម្បីចាត់ការបន្តទៀត៕