(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿង ញៀន ចាប់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម នៅរាជធានីភ្នំពេញ។
ការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ។
ប្រតិបត្ដិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង៩៖០០នាទី កម្លាំងជំ នាំញ (ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនិយ៍ទោ សាន សុទ្ធី លោក វរសេនីយ៍ឯក មាស ហត លោក វរសេនីយ៍ទោ ឈូក គា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និង លោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) មានការចូលរួម សហការជាមួយកម្លាំង ជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ីបអង្កេត ស្រាវជ្រាវ និងបង្រ្កាបនៅចំណុចតាមដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញ។
ជាលទ្ធផលឃាត់ខ្លួន ជនសង្ស័យ៣នាក់៖ ឈ្មោះ ឃឹម រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ យី ប៊ុនថុល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ណយ ទាវ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យកបាន៖ មេតំហ្វេតាមីន (ICE) ១០កញ្ទប់ ស្មើទម្ងន់៩៧៥.៥៧ ក្រាម។ បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕