(តូក្យូ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃអង្គារ ទី១០ ខែ ឧសភា ឆ្នាំ២០២២ អោយដឹងថា ក្រសួងការបរទេសជប៉ុន នៅថ្ងៃអង្គារនេះ បានចេញសេចក្ដី ប្រកាសថា ខ្លួនបានសម្រេច បង្កកទ្រ ព្យសម្បត្តិរបស់ជនជាតិរុស្ស៉ីជាង ១៣០ នាក់ ដែលជាផ្នែក មួយនៃការដាក់ទណ្ឌកម្មបន្ថែមរបស់ខ្លួន ទៅលើប្រទេសរុស្ស៉ី ជុំវិញសង្រ្គាមនៅប្រទេសអ៊ុយក្រែន។
ការសម្រេចចិត្តរបស់ទីក្រុងតូក្យូ ធ្វើឡើងស្របតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស៊ីដា (Fumio Kishida)។ ជនជាតិរុស្ស៉ីជាង១៣០នាក់ ដែលត្រូវបង្កកទ្រព្យសម្បត្តិ រួម មានទាំងនាយករដ្ឋមន្ត្រីរុស្ស៉ី លោក មីខេល មីសហ៊ូស្ទីន (Mikhail Mishustin), អនុលេខាធិការនៃ ក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី លោក រ៉ាស៉ីឌ ណួរហ្កាលីយេវ (Rashid Nurgaliyev), មេដឹកនាំនៃតំបន់ លូហាន់ (Luhansk) និងតំបន់ដូណេត (Donetsk) និង សាច់ញាតិរបស់មហាសេដ្ឋីរុស្ស៉ី លោក ហ្គេណាដី ធីមឆេនកូ (Gennady Timchenko)។
ជាមួយគ្នានេះ ជប៉ុនក៏បានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើការនាំចេញផងដែរ ដោយពង្រីកនូវបញ្ជី នៃក្រុមហ៊ុន ដែលខ្លួនជឿថាជាប់ពាក់ព័ន្ធ ជាមួយឧស្សាហកម្មការពារជាតិរបស់ប្រទេសរុស្ស៉ី។ មកទល់ពេលនេះ ជប៉ុនបានដាក់ទណ្ឌកម្មលើជនជាតិរុស្ស៉ី, ជនជាតិបេឡារុស ព្រមទាំងជនជាតិនៅ តំបន់ Donetsk និង Luhansk សរុបជាង ៧០០នាក់ហើយ រួមជាមួយក្រុមហ៊ុន និងអង្គការរុស្ស៉ី ជាង ២០០ ទៀត៕