(ប្រាក់ជួបគីរីខ័ន្ធ, ថៃ)៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ម្សិលមិណនេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ជាប្រធានក្រុមលេខាគណៈកម្មា ធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា បានដឹកនាំគណៈប្រតិភូ ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងពី ចូលរួមប្រជុំ ជាមួយភាគីថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប្រាក់ផុន គិតិយ៉ានសាប់ នាយសេនាធិការ កង ទ័ពភូមិភាគទី១ របស់ថៃ និងជាសហប្រធាននៃកិច្ចប្រជុំ។
កិច្ចប្រជុំនេះ ធ្វើឡើងដោយពិភាក្សាកែសម្រួលឱ្យយមានការឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុរួម និងរំលឹកឡើងវិញនូវភាពរីកចម្រើន នៃការអភិវឌ្ឍលើវិស័យផ្សេងៗ ពាក់ព័ន្ធទៅនឹងសម្ព័ន្ធភាពទ័ព ស្ថាប័នស៊ីវិល និងសន្តិសុខនៅតាមព្រំដែន សម្រាប់ដាក់ជូនប្រធានគណៈកម្មាធិការព្រំដែនថ្នាក់ភូមិ ភាគថៃ-កម្ពុជា លើកទី២៨ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់១១ ខែឧសភា ឆ្នាំ២០២២។
ខ្លឹមសារនេះក្នុងកិច្ចប្រជុំដែលធ្វើឡើងក្រោមសហប្រធានកម្ពុជា-ថៃ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ របស់កម្ពុជា និងឧត្តមសេនីយ៍ទោ ស៊ុបសាន់ ណងប៊ួឡាង មេបញ្ជាការកងទ័ពភូមិភាគទី១ របស់ថៃ នៅកន្លែងលំហែកាយ កងទ័ពជើងគោកថៃ ស្ថិតនៅសួនសុនប្រាដិផាត់ ខេត្តប្រាក់ជួបគីរីខ័ន្ធ ប្រទេសថៃ៕