នាយករដ្ឋមន្ត្រីស្រីលង្កា លោក Mahinda Rajapaksa លាលែងពីដំណែង ចំពេលមានវិបត្តិសេដ្ឋ កិច្ចដ៏ធ្ងន់ធ្ងរ

 (កូឡុំបូ)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២ គឺបានបញ្ជាក់ថា ប្រភពពីក្រុមមន្ត្រីបានឲ្យដឹងថា នាយករដ្ឋមន្ត្រីស្រីលង្កា លោក Mahinda Rajapaksa បានលាលែងពីតំណែង ចំពេលមានការតវ៉ាដ៏ធំ ចំពោះការដោះស្រាយវិបត្តិ សេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោក។

ការសម្រេចនេះបានកើតឡើង នៅពេលដែលប្រទេសដីកោះមួយនេះ ត្រូវបានដាក់នៅក្រោមបម្រាម គោចរ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សារវាងអ្នកគាំទ្រ លោក និងក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិ បាលនៅទីក្រុងកូឡុំបូ។

ប្រជាជន បាន តវ៉ា ចំពោះការ ឡើង ថ្លៃ និង ការ ដាច់ ភ្លើង តាំង ពី ខែ មុន ។ យ៉ាងហោចណាស់មានមនុស្សចំនួន ៧៨នាក់បានរងរបួសនៅក្នុងអំពើហិង្សាក្នុងរដ្ឋធានី។

អ្នកនាំពាក្យរបស់លោកបាននិយាយថា លោក Rajapaksa ដែលមានអាយុ ៧៦ឆ្នាំបានផ្ញើលិខិត លាលែងពីតំណែងទៅកាន់ប្រធានាធិបតីស្រីលង្កាគឺលោក tabaya Rajapaksa ដែលត្រូវជាប្អូន ប្រុសរបស់លោក៕