(កៀវ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី៩ ខែ ឧសភា ឆ្នាំ២០២២បានអោយដឹងថា ក្រុមអ្នកប្រយុទ្ធនៃកងវរសេនាតូច «អាហ្សូវ (Azov)» នៅអ៊ុយ ក្រែន ដែលត្រូវរុស្ស៉ីចោទថា ជាពួកណាហ្ស៉ីសម័យទំនើប បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃ អាទិត្យចុងសប្ដាហ៍កន្លងទៅ នៅក្នុងកំលុងពេលសន្និសីទសារព័ត៌មានមួយ តាមរយៈវីដេអូមួយថា កងកម្លាំងអ៊ុយក្រែនដែលកំពុង សំងំ នៅក្នុងរោងចក្រដែកថែប អាហ្សូវស្តល់ (Azovstal) ស្ថិតក្នុង ទីក្រុងម៉ារីយូប៉ូល (Mariupol) គ្មានគម្រោងក្នុងការទម្លាក់អាវុធចុះចាញ់ឡើយ។
បុរសម្នាក់ឈ្មោះ អ៊ីលយ៉ា សាម៉ូលេនកូ (Ilya Samoylenko) ដែលជាអ្នកប្រយុទ្ធនៃក្រុម Azov និងជាមន្ត្រីចារកម្មយោធាអ៊ុយក្រែន បានហៅជម្រើសនៃការទម្លាក់អាវុធចុះចាញ់នេះថា «មិនអាច ទទួលយកបាន» ដោយបន្ថែមថា វានឹងក្លាយជា «អំណោយសម្រាប់សត្រូវ» ដោយសំដៅទៅលើក ងទ័ពរុស្ស៊ី និងកងជីវពលនៃតំបន់ដុនបាស់ (Donbass) ដែលបានវាយដណ្ដើមគ្រប់គ្រងភាគច្រើន នៃទីក្រុង Mariupol។
លោក ស្វៀតូស្លេវ ប៉ាឡាម៉ា (Sviatoslav Palamar) មេបញ្ជាការរងនៃក្រុម Azov ក៏បានសង្កត់ ធ្ងន់ថា «យើងនឹងបន្តប្រយុទ្ធដរាបណាយើង នៅមានជីវិត»។ លោក Samoylenko បានគូសបញ្ជាក់ ថា ការជម្លៀសកងកម្លាំងអ៊ុយក្រែនចេញពីបរិវេណនៃរោងចក្រ Azovstal គឺជាជម្រើសតែមួយគត់ ដែលអាចធ្វើទៅបាន និងបានទាមទារឱ្យទីក្រុងកៀវ (Kiev) ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីជួយ សម្រួលដល់បញ្ហានេះ។
លោក Samoylenko បានបន្ថែមថា កងកម្លាំងដែលប្រមូលផ្តុំនៅរោងចក្រ Azovstal បានត្រៀមខ្លួ នរួចជាស្រេច ក្នុងការទទួលយកជំនួយពី «ប្រជាជាតិទាំងអស់» លើកលែងតែប្រទេសរុស្ស៉ី និង សម្ព័ន្ធមិត្តរបស់ប្រទេសនេះ។ លោក Samoylenko បានសារភាពថា ក្រុមអ្នកប្រយុទ្ធនៅរោងចក្រ Azovstal បានចំណាយធនធានទាំងអស់ ដែលត្រូវការសម្រាប់ការការពារ ប្រកបដោយប្រសិទ្ធ ភាពហើយ។ កងកម្លាំងអ៊ុយក្រែននៅតែមានស្បៀងអាហារ ទឹក និងអាវុធ ប៉ុន្តែធនធានរបស់ពួក គេនៅ «មានកម្រិត» នៅឡើយ។ លោក Samoylenko ក៏បានសារភាពទៀតថា នៅមានទាហាន «រាប់រយនាក់» រងរបួសនៅឯរោងចក្រនេះ ហើយបានអំពាវនាវឱ្យទីក្រុង Kiev ជម្លៀសពួកគេចេញ រួមជាមួយនឹងក្រុមគ្រូពេទ្យទៅតាមពួកគេផងដែរ៕