(ភ្នំពេញ)៖ ដើម្បីជាការចូលរួមចំណែកលើកកម្ពស់សុខមាលភាពជូនដល់ប្រជាពលរដ្ឋ ពិសេស ប្រជាពលរដ្ឋដែលកំពុងមានជំងឺប្រចាំកាយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេស រដ្ឋ មន្ត្រី និងជាប្រធានអង្គភាពប្រឆាំង អំពើពុករលួយ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌ ទួល គោក នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមគ្រូពេទ្យ ដោយមានការ សហការ ជាមួយមន្ទីរពេទ្យរដ្ឋ និងមានការចូលរួមពី សមាគមក្រុមគ្រូពេទ្យជំនាញ វះកាត់ដើម្បី កម្ពុជា សមាគមចក្ខុខ្មែរ Khmer Sight Foundation-KSF ចុះព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ នៅ សង្កាត់ផ្សារដើមគរ និងសង្កាត់បឹងកក់២ ដោយឥតគិតថ្លៃ។
ពិធីនេះបានធ្វើឡើងវត្តនាគវ័ន និងដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០, លោក ជា ពិសី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌទួលគោក លោកវេជ្ជបណ្ឌិត Steve Swartz ជាប្រធានផ្នែកបច្ចេកទេសជំនាញវះកាត់ របស់សមាគមក្រុមគ្រូ ពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា និងមានការ ចូលរួមពីគ្រូពេទ្យសមាគមចក្ខុខ្មែរ Khmer Sight Foundation-KSF រួមទាំងក្រុម គ្រូពេទ្យ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងនាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា សកម្មភាពចុះព្យាបាល ជំងឺនេះនិងបន្តធ្វើរហូតគ្រប់ទាំង១០សង្កាត់ ក្នុងខណ្ឌទួលគោក ដែលនេះជាការជួយសម្រាកការ លំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត ក្នុងការស្វែងរកកន្លែងព្យាបាលជំងឺ។ ក្នុងករណីដែលជំងឺរបស់ប្រជាពលរដ្ឋ ត្រូវការវះកាត់បន្ថែម ទៀតនោះ នឹងបន្តនាំយកទៅធ្វើការវះ កាត់នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតបន្តទៀត ដើម្បីធ្វើយ៉ាងណាជួយពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បានអរគុណដល់ក្រុមកាងារគ្រូពេទ្យទាំងពេទ្យរដ្ឋ និងឯក ជន ក្រុមគ្រូពេទ្យ សមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា ជាពិសេសមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលតែងតែបានចូលរួមឈឺឆ្អាលគ្រប់ពេល ដោយស្មគ្រ័ចិត្តក្នុងការពិនិត្យព្យាបាលជំងឺជូន ដល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌទួលគោក ទាំងមូល។
បើតាមលោកវេជ្ជបណ្ឌិត Steve Swartz មានជំនាញផ្នែកជំងឺក្លន គ្រោះក្នុងថង់ប្រម៉ាត់ និងជំងឺផ្នែក ពោះ បានបញ្ជាក់ថា ក្នុងការសហការជាមួយអង្គភាពប្រឆាំងអំពើ ពុករលួយ ដើម្បីចុះព្យាបាលជំងឺ នេះដែរ បើសិនជាមានអ្នកជំងឺដែលត្រូវការការវះកាត់នោះ ក្រុមការងាររបស់លោកនឹងនាំយកទៅ ដល់គ្លឺនិកផ្ទាល់ ដើម្បីធ្វើការវះកាត់ជូន ប្រជាពលរដ្ឋតែម្តង ដែលមានទីស្នាក់ការនៅក្នុងមន្ទីពេទ្យ រុស្ស៊ីតែម្តង។
បើតាមក្រុមគ្រូពេទ្យសមាគមចក្ខុខ្មែរ បានឱ្យដឹងដែរថា សម្រាប់គោលដៅធំបំផុតរបស់សមាគម គឺជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានចេញផុតពីភាពងងឹត ដោយសារតែ ប្រជាពលរដ្ឋនៅប្រទេស កម្ពុជា ភាគច្រើនគឺមានជំងឺឡើងបាយភ្នែក និងកន្ទុយថ្លែន ហើយការចុះពិនិត្យនេះដែរគឺដើម្បីធ្វើ ការស្រង់ឈ្មោះប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក ដើម្បីជួយក្នុងការវះកាត់ភ្នែកឱ្យមានភាពល្អប្រសើរ ឡើងផងដែរ៕