លោក Elon Musk គ្រោងបង្កើនប្រាក់ចំណូលរបស់ Twitter ឱ្យបានរហូតដល់ជាង ២៦ពាន់លានដុល្លារនៅ ឆ្នាំ២០២៨


 (បរទេស)៖ កាសែត New York Times បានរាយការណ៍ថា លោក Elon Musk មានគោលបំណង បង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ Twitter ឱ្យបានដល់ជាង ២៦ពាន់លានដុល្លារនៅឆ្នាំ ២០២៨ ពោលគឺកើនឡើងពី ៥ពាន់លានដុល្លារកាលពីឆ្នាំមុន។យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយមការដឹកនាំរបស់លោក Musk ការផ្សាយពាណិជ្ជកម្មនឹងធ្លាក់ចុះមកត្រឹម ៤៥ភាគរយ នៃប្រាក់ចំណូលសរុប ដោយបានធ្លាក់ចុះ ពីប្រហែល ៩០ភាគរយបើធៀបនឹងឆ្នាំ ២០២០ ប៉ុន្តែវានឹងបង្កើតប្រាក់ចំណូលបានរហូតដល់ ១២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៨ខណៈពេលដែលប្រាក់ចំណូលផ្សេងៗទៀតត្រូវបានគេប៉ាន់ប្រមាណថានឹងមានចំនួន ១០ ពាន់លានដុល្លារ។

សារព័ត៌មាន New York Times បានរាយការណ៍ថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ នឹងនាំយកប្រាក់ចំនួន ១៥ លានដុល្លារពីការទូទាត់អាជីវកម្មនៅឆ្នាំ ២០២៣ ហើយវានឹងកើនឡើង ដល់ប្រហែល ១,៣ពាន់លានដុល្លារនៅឆ្នាំ២០២៨ ។

លោក Musk បានយល់ព្រមលើកិច្ចព្រមព្រៀងកាលពីខែមុនដើម្បីទិញ Twitter ក្នុងតម្លៃ ៤៤ពាន់ លានដុល្លារជាសាច់ប្រាក់ ក្នុងគោលដៅផ្លាស់ប្ដូរការគ្រប់គ្រង និងបង្កើតប្រាក់ចំណូលដល់ ក្រុមហ៊ុន ហើយគេកំពុងរង់ចាំមើលផងដែរថា តើ Twitter នឹងទៅជាយ៉ាងណា ក្រោមការដឹកនាំរបស់នាយក ប្រតិបត្តិក្រុមហ៊ុន Tesla Inc រូបនេះ។

យោងតាមការវិភាគនាពេលកន្លងមក បានឱ្យដឹងថា Musk ត្រូវបានគេរំពឹងថានឹងក្លាយជានាយក ប្រតិបត្តិបណ្ដោះអាសន្នរបស់ Twitter បន្ទាប់ពីកិច្ចព្រមព្រៀងទិញលក់ ក្រុមហ៊ុន ត្រូវបាន ធ្វើឡើង ជាផ្លូវការ ខណៈដែលមហាសេដ្ឋីរូបនេះ បានព្យាយាមបន្ថែមអ្នកវិនិយោគទៅក្នុងកិច្ចព្រមព្រៀង នេះ៕