អ៊ីស្រាអែលថា លោក ពូទីន សូមទោសរួចហើយ ពាក់ព័ន្ធនឹងការលើកឡើង របស់រដ្ឋមន្ត្រីការបរ ទេសរុស្ស៉ីពីហ៊ីត្លែជាជនជាតិជ្វីហ្វ


 (ហ្ស៊េរុយសាឡិម)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ អោយដឹងថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណាហ្វតាលី ប៊េននែត (Naftali Bennett) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានឱ្យដឹងថាលោក ប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីនបានសូមទោសហើយជុំវិញការលើកឡើងពីសំណាក់រដ្ឋមន្ត្រីការបរទេសរបស់លោកដែលថាលោក អាដុលហ្វ៍ ហ៊ីត្លែ មានដើមកំណើតជាជនជាតិជ្វីហ្វ។

លោក Naftali Bennett ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក ពូទីន ហើយលោកផ្ទាល់ក៏បានអះអាងដែរថា លោកប្រធានាធិបតីរុស្ស៉ីប្រាប់រូបលោកថារុស្ស៉ី នឹងអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីរោងកច្រស្លដែក Azovstal ក្នុងទីក្រុង Mariupol តាមច្រករ បៀង មនុស្សធម៌ក្រោមកិច្ចសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងកាកបាទក្រហមអន្តរ ជាតិ។ បើតាមការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Bennett បានស្នើសុំទៅកាន់លោក ពូទីន ឱ្យជនស៊ីវិលចេញពីរោងចក្រ Azovstal បន្ទាប់ពីបានសន្ទនាជាមួយលោក ហ្សេលេនស្គី៕