ការប៉ះទង្គិចដោយហិង្សា បានផ្ទុះឡើងនៅវិហារ Al-Aqsa នៅថ្ងៃសុក្រចុងក្រោយ នៃបុណ្យរ៉ាម៉ាដន មនុស្ស១២នាក់រងរបួស


(ប៉ាឡេស្ទីន)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ អោយដឹងថា មនុស្ស ១២នាក់បានរងរបួស នៅក្នុងការបាញ់ប្រហារនៅឯវិហារអ៊ីស្លាម Al-Aqsa នៃទីក្រុង Jerusalem នៅថ្ងៃសុក្រចុងក្រោយ នៃខែរ៉ាម៉ាដន ខណៈដែលប៉ូលីសអ៊ីស្រា អែលបានស្តីបន្ទោសប្រជាជនប៉ាឡេស្ទីននៅខាងក្នុងបរិវេណថា បានឈ្លានពាន។

ប៉ូលីសបានធ្វើអន្តរាគមន៍ជាមួយនឹងគ្រាប់កៅស៊ូ បន្ទាប់ពីអះអាងថា ជនជាតិប៉ាឡេស្ទីនបានបាញ់ កាំជ្រួច និងគ្រួសក្នុងទិសដៅទៅជញ្ជាំងខាងលិច ដែលជាកន្លែងពិសិដ្ឋរបស់ជនជាតិជ្វីហ្វ។

គួរបញ្ជាក់ថា ជនមូស្លីមរាប់ម៉ឺននាក់ត្រូវបានគេរំពឹងថា នឹងចូលរួមការអធិស្ឋានសំខាន់នៅវិហារ ឥស្លាម Al-Aqsa នាពាក់កណ្តាលអធ្រាត្រ (ម៉ោងក្នុងស្រុក) ថ្ងៃសុក្រនេះ ជាទីដែលប្រជាជន ប៉ាឡេស្ទីនសរុបប្រហែល២៥០នាក់ហើយ បានរងរបួសក្នុងខែនេះ៕