ប្រទេសថៃគ្រោងប្រមូលកម្រៃទេសចរណ៍ ៣០០បាតពីភ្ញៀវទេសចរបរទេសនៅត្រីមាសទី៣ ឆ្នាំនេះ


 (បាងកក)៖ កម្រៃសេវាទេសចរណ៍ចំនួន ៣០០បាត ដែលរដ្ឋាភិបាលថៃគ្រោងយកពីភ្ញៀវទេសចរ បរទេសទាំងអស់ដែលធ្វើដំណើរទៅកាន់ប្រទេសថៃ គ្រោងនឹងចាប់ផ្តើមប្រមូលនៅចន្លោះខែសីហា និងខែកញ្ញាឆ្នាំនេះដោយប្រើប្រាស់ប្រព័ន្ធកម្រៃទេសចរណ៍ថៃ (TTF) ដែលអនុវត្តដោយក្រុមហ៊ុន អាកាសចរណ៍។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ក្រុមហ៊ុនអាកាសចរណ៍បានលើកឡើងពីការព្រួយបារម្ភអំពីថវិកាដែលក្រុមហ៊ុនត្រូវចំណាយសម្រាប់ប្រព័ន្ធនេះ និងកម្លាំងធ្វើការបន្ថែមលើដំណើរការនេះ ដោយសារក្រុមហ៊ុននៅជួបការលំបាកនៅ ឡើយដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត និងលំហូរអ្នកដំណើរទាប។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Chote Trachu លេខាធិការ អចិន្ត្រៃយ៍នៃក្រសួងទេសចរណ៍ និងកីឡាថៃថា៖ «កម្រៃទេសចរណ៍នេះធ្វើឡើងស្របតាមច្បាប់ស្តីពីគោលនយោបាយជាតិទេសចរណ៍ឆ្នាំ២០០៨ ដែលបានកែប្រែឡើងវិញហើយច្បាប់នេះបានផ្តល់ការអនុញ្ញាតឱ្យបង្កើតមូលនិធិពីកម្រៃដែលប្រមូលបានពីភ្ញៀវបរទេស។ មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍតំបន់ទេសចរណ៍ និងផ្តល់ការ ធានារ៉ាប់រដងដល់ភ្ញៀវទេសចរ»។

លោកមានប្រសាសន៍ថា កម្រៃទេសចរណ៍នេះគឺដើម្បីជួយភ្ញៀវទេសចរក្នុងករណីមានអាសន្ននានា ដូចជាជំងឺដែលកើតឡើងភ្លាមៗ គ្រោះថ្នាក់ ឬភាពចលាចលផ្នែកនយោបាយក្នុងពេលដែលធ្វើ ដំណើរ នៅក្នុងប្រទេសថៃ។ លោក Mongkon Wimonrat ជំនួយការលេខាធិការអចិន្ត្រៃយ៍ទេស ចរណ៍បានថ្លែងថា ប្រព័ន្ធ TTF នឹងរួមបញ្ចូលទៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ ដើម្បី បង្ហាញអេក្រង់បន្ថែមមួយសម្រាប់ការប្រមូលកម្រៃសម្រាប់អ្នកកាន់លិខិតឆ្លងដែនបរទេស។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថាអ្នកដែលត្រូវបានលើកលែងពីការប្រមូលកម្រៃទេសចរណ៍នេះរួមមាន អ្នកការទូត មន្ត្រីរដ្ឋាភិបាល អ្នកដែលមានប័ណ្ណការងារពីប្រទេសផ្សេងៗស្ថិតក្រោម អនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសថៃ និងកុមារអាយុក្រោម ២ឆ្នាំ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនអាកាសចរណ៍កាលពីថ្ងៃព្រហស្បតិ៍ លោក Mongkon បានឱ្យ ដឹងថា ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែជួយពិនិត្យ (Screen) ភ្ញៀវទេសចរដែលបង់កម្រៃនេះមុនពេល ចេញសំបុត្រ ដោយដាក់ជូនបញ្ជីអ្នកដំណើរចុងក្រោយទៅកាន់តំណភ្ជាប់ទិន្នន័យរយៈពេល ១៥ នាទីបន្ទាប់ពីការហោះហើរ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ប្រព័ន្ធ TTF បើកដំណើរការការធានារ៉ាប់រងរយៈពេល ៣០ថ្ងៃ សម្រាប់អ្នកទេសចរនៅពេលពួក គេទៅកាន់ប្រទេសថៃ។ លោកបានបន្ថែមថា ក្រុមហ៊ុនអាកាស ចរណ៍ក្នុងស្រុក និងអន្តរជាតិត្រូវបាន អញ្ជើញឱ្យចុះឈ្មោះសម្រាប់ដំណើរការពិសោធការអនុវត្តនេះ ចាប់ពីថ្ងៃទី២ ខែឧសភាទៅ។ ក្រសួងនឹងផ្តល់កម្មវិធីបណ្តុះបណ្តាលអំពីប្រព័ន្ធ TTF និងអនុវត្តការ ដំណើរការសាកល្បងលើប្រព័ន្ធ នេះ៕