(ហ្សាការតា)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ គឺបានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធសប្ដាហ៍នេះ បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Twitter ថាប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានអញ្ជើញរូបលោកឱ្យចូលរួមកិច្ចប្រជុំ កំពូល នៃក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬហៅកាត់ G20 ដែលនឹងប្រារព្ធឡើងនៅក្នុង ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅចុងឆ្នាំ២០២២នេះ។
លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ខ្ញុំបាននិយាយពិភាក្សាជាមួយលោកប្រធានាធិបតី លោក ចូ កូវីដូដូ ខ្ញុំរីករាយណាស់ចំពោះការអញ្ជើញខ្ញុំឱ្យ ចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20»។
គួរបញ្ជាក់ថា អ៊ុយក្រែន មិនមែនជាសមាជិកនៃក្រុមប្រទេស G20 ទេ ប៉ុន្តែប្រធានប្ដូរវេន អាច អញ្ជើញប្រទេសជាភ្ញៀវណាមួយឲ្យចូលរួមកិច្ចប្រជុំ។ ទោះជាយ៉ាងណា ក្រសួងការបរទេសឥណ្ឌូ ណេស៊ី មិនបានបញ្ជាក់ពីការអញ្ជើញរបស់លោក ហ្សេលេនស្គី ភ្លាមៗនោះទេ ប៉ុន្តែបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស «បាន និងកំពុងពិភាក្សា» និងរាយការណ៍លទ្ធផលទៅលោកប្រធានាធិបតី វីដូដូ៕