ព្រឹកនេះសម្តេចតេជោ អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម


 (ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡា ការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតកីឡា SEA Games លើកទី៣១ បានឱ្យដឹងថា ការ ប្រកួត SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានរៀបចំប្រភេទ កីឡាចំនួន ៤០ប្រភេទ និង ៥២៦វិញ្ញាសាប្រកួត។

ប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួត ជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍មានចំនួន ១១ ប្រទេស រួមមាន៖ វៀតណាម, កម្ពុជា, ឡាវ, ប៊ុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមានចំនួនកីឡាករ-កីឡាការិនីសរុប ៧១១៥នាក់ និងអ្នក ស្ម័គ្រចិត្តបម្រើការងាររៀបចំប្រកួត ៣,០០០នាក់។ ចំពោះការស្នាក់នៅហូបចុក ម្ចាស់ផ្ទះរៀបចំនៅ តាមសណ្ឋាគារ បែងចែកតាមប្រភេទកីឡា ។

ឯកឧត្តម រដ្ឋមន្ត្រី បានឱ្យដឹងថា កីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជា ដែលត្រូវបានរៀបចំ ជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធ កីឡាជាតិលើស្មារតីតម្លាភាព និងកម្រិតគុណផលកីឡាខ្ពស់ជាងគេ មានសរុប ៥៦០នាក់។ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន២២ នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់។

ឯកឧត្តម ថោង ខុន ក៏បានឱ្យដឹងផងដែរថា កម្ពុជាបានត្រៀមចូលរួមប្រកួត ៣៣ប្រភេទកីឡា ដែល រួមមាន៖ កីឡាអត្តពលកម្ម, កីឡាហែលទឹក, កីឡាកាយសម្ព័ន្ធ, កីឡាបាល់ទាត់ U20 (បុរស-នារី), កីឡាបាល់ទះលើក្តារ-ឆ្នេរខ្សាច់, កីឡាបាល់បោះ 5X5, 3X3, កីឡាសីដក់, កីឡាវាយកូនឃ្លីលើតុ, កីឡាវាយសី, កីឡាបាញ់កាំភ្លើង, កីឡាតេក្វាន់ដូ WT, កីឡាប្រណាំងទោចក្រយាន, កីឡាវាយកូន បាល់, កីឡាគុនដាវ, កីឡាយូដូ, កីឡាវាយកូនគោល, កីឡាវូស៊ូ, កីឡាចំបាប់, កីឡាប្រដាល់សកល, កីឡាការ៉ាតេ, កីឡារាំ, កីឡាទ្រីយ៉ាត្លុង, កីឡាជីជីតស៊ូ, កីឡាលើកទម្ងន់, កីឡាកានូ/កាយ៉ាក, កីឡា វ៉ូវីណាម, កីឡាប្រដាល់គុនខ្មែរ, កីឡាប្រដាល់ Kik boxing, កីឡាប៉េតង់, កីឡាកាយវប្បកម្ម, កីឡា ប៊ីយ៉ា-ស្នូកឃ័រ, កីឡាអេឡិចត្រូនិច (E-Sport) និងកីឡាអុកចិន។

ឯកឧត្តម ថោង ខុន បានអះអាងថា ការចូលរួមប្រកីតកីឡាស៊ីហ្គេមនៅវៀតណាមនាពេលនេះ ជាការចូលរួមដែលកម្ពុជា បានបញ្ជូនប្រតិភូកីឡាជាទ្រង់ទ្រាយធំជាងពេលមុនៗ ហើយជាការចូល រួមប្រកួត ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រក្នុងកាវាយតម្លៃ វាស់ស្ទង់ និងផ្ទៀងផ្ទាត់សមត្ថភាពគុណផល កីឡារបស់កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដើម្បីប្រមូលទិន្នន័យគុណផលកីឡា ធ្វើការវិភាគ ចំណុចខ្ពស់ទាប ខ្លាំងខ្សោយ មករៀបចំពង្រឹងលទ្ធភាពពលកម្មកីឡា ឱ្យមុតស្រួចនិងគត់មត់ ឆ្ពោះ ទៅរកឧត្ដមភាពបច្ចេកទេសកីឡាក្នុងការប្រកួត SEA Games ឆ្នាំ២០២៣នៅកម្ពុជា។

សម្រាប់ឯកឧត្តម ថោង ខុន ព្រឹត្តិការណ៍ SEA Games លើកនេះ ក៏ជាឱកាសល្អសម្រាប់មន្ត្រីកីឡា ប្រចាំសហព័ន្ធកីឡាជាតិ មន្ត្រីជំនាញ CAMSOC រៀបចំព្រឹត្តិការណ៍កីឡាបានចូលរួមផ្ទាល់ ឃើញ ផ្ទាល់ រាល់ការអនុវត្តរៀបចំការប្រកួត ដើម្បីសិក្សារៀនសូត្រដក់ស្រង់ចំណុចល្អៗយកធ្វើជាមេរៀន បទពិសោធមករៀបចំការប្រកួត SEA Games 2023 ឱ្យទទួលបានជោគជ័យ។ ទន្ទឹមនឹងនោះ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី កីឡាករ-កីឡាការិនី បាន ទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញបានគ្រប់ៗគ្នារួចរាល់ហើយ តាមរយៈក្រុមការ ងារចាក់វ៉ាក់សាំងក្រសួងការពារជាតិដែលបានធ្វើឱ្យកីឡាករ-កីឡាការិនី​មានភាពស៊ាំអាចរៀប ចំការប្រមូលផ្ដុំហាត់ហ្វឹកហ្វឺន នៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុងដំណាក់កាលរីករាលដាល Covid-19។ រហូតដល់បច្ចុប្បន្ន ដោយបានការយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំតាមដានការហាត់ ហ្វឹកហ្វឺន ដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ។

ក្រៅពីប្រមូលផ្តុំក្នុងជំរំហ្វឹកហាត់ ក៏មានកីឡាករ-កីឡាការិនីមួយចំនួន កូនកាត់ឈាមជ័រខ្មែរ ហ្វឹក ហាត់នៅក្រៅប្រទេស និងកីឡាករ-កីឡាការិនីជម្រើសជាតិក្នុងប្រទេស ក៏បានចាកចេញទៅធ្វើ ការហ្វឹកហាត់ក្រៅប្រទេស និងប្រកួតជាអន្តរជាតិ ជាបន្តបន្ទាប់ផងដែរ។

បច្ចុប្បន្នកីឡាមួយចំនួនត្រូវបានបង្ហាត់ដោយគ្រូបង្វឹកបរទេស តាមរយៈកម្មវិធីអភិវឌ្ឍបច្ចេទេសកីឡា (Sport DevelopmentProgram) របស់ CAMSOC ក្នុងនោះរួមមាន៖Taekwondo- WT គ្រូបង្វឹក កូរ៉េខាងត្បូងKarate គ្រូបង្វឹកអឺរ៉ង់ និងគ្រូបង្វឹកជប៉ុនចំបាប់ Wrestling គ្រូបង្វឹកអឺរ៉ង់គុនដាវ Fencing គ្រូបង្វឹកបារាំងវ៉ូវីណាម Vovinam គ្រូបង្វឹកវៀតណាមកីឡាវាយសី Badminton គ្រូបង្វឹក ចិនកីឡាលើកទម្ងន់ គ្រូបង្វឹកចិនកីឡារាំ គ្រូបង្វឹកអូស្ត្រាលី ។

កីឡាករ-កីឡាការិនីមួយចំនួនជាកូនខ្មែរនៅក្រៅប្រទេស ក៏ត្រូវបានរៀបចំហ្វឹកហាត់យ៉ាងជាប់ លាប់ផងដែរ ដូចជាកីឡាការិនីជឺជិតស៊ូ នៅសហរដ្ឋអាមេរិក, កីឡាតេក្វាន់ដូWT នៅសហរដ្ឋអា មេរិក, កីឡាប្រណាំងកង់ នៅសហរដ្ឋអាមេរិក,កីឡាវាយកូនបាល់ Tennis នៅសហរដ្ឋអាមេរិក, កីឡាហែលទឹក នៅសហរដ្ឋអាមេរិក និងបាល់បោះ នៅសហរដ្ឋអាមេរិក៕