ក្រសួងមុខងារសាធារណៈ តម្រូវឲ្យបើកប្រាក់បៀវត្ស ជូនមន្ដ្រីរាជការ សម្រាប់ខែឧសភា ឲ្យបានមុនដំណាច់ខែមេសា


 (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការបើកផ្តល់បៀវត្សជូន មន្ត្រីរាជការស៊ីវិល សម្រាប់ខែឧសភា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹង ដែលទទួល បាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំការ បើកផ្តល់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២២ ឲ្យបានមុនដំណាច់ខែមេសា និងលើកទី២ ឲ្យបានក្នុងសប្តាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០២២ ជូនមន្ត្រីរាជការស៊ីវិលរបស់ខ្លួន ដោយឡែក សម្រាប់ ការបើកផ្តល់បៀវត្ស សម្រាប់ខែមិថុនា ឆ្នាំ២០២២ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ ជាធរមាន៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ ដែលមានខ្លឹមសារទាំងស្រុង៖