(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា នៅម៉ោង៧ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២នេះ ខ្លួនបានជួសជុលបំពង់មេនាំទឹកស្អាត ចាប់ពីចំណុចហ្ការ៉ាស់សាំងតូតាល់ផ្លូវវេងស្រេង រហូតដល់តំបន់កំបូល ដែលត្រូវបានការដ្ឋានសាងសង់ផ្លូវអាកាសក្រវាត់ក្រុងទី៣ បុកដែកការពារ រណ្តៅប៉ះធ្លាយបំពង់មេនាំទឹកនោះ រួចរាល់ហើយ។
ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីជួលជុលបំពង់មេនាំទឹករួចនៅ ព្រឹកនេះ សម្ពាធទឹកអាចល្អប្រសើរឡើងវិញ នៅរសៀលថ្ងៃទី១១ ខែមេសានេះ។
សូមជម្រាបថា នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញ សេចក្ដីជូនដំណឹងពីការជួសជុលបំពង់មេនាំទឹកស្អាត ចាប់ពីចំណុចហ្ការ៉ាស់សាំងតូតាល់ផ្លូវវេង ស្រេង រហូតដល់តំបន់កំបូល ដោយសារការដ្ឋានសាងសង់ផ្លូវអាកាសក្រវាត់ក្រុងទី៣ បុកដែកការ ពាររណ្តៅក៏ទៅប៉ះធ្លាយបំពង់មេនាំទឹក បណ្ដាលឱ្យលេចធ្លាយទឹកយ៉ាងខ្លាំង។
បន្ទាប់ពីកើតមានបញ្ហានេះភ្លាម ក្រុមការងារជំនាញបានជួសជុលជាបន្ទាន់ ដោយត្រូវបិទវ៉ានផ្អាក ផ្គត់ផ្គង់ទឹកបណ្តោះអាសន្នចាប់ពីចំណុចហ្ការ៉ាស់សាំងតូតាល់ ផ្លូវវេងស្រេង រហូតដល់តំបន់កំបូល៕