ឯកឧត្តម កឹម រត្ន័វិសិដ្ឋ នាយករងខុទ្ទការលយ័សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិការសម្ពន្ធ័អង្គការសង្គមស៊ីវិល អញ្ជើញជាអធិបតីភាពក្នុងពិធីចែកកាតាបនិងសម្ភារៈសិក្សាជូនដល់ក្មួយៗសិស្សានុសិស្

ខេត្តព្រះសីហនុ៖ នៅសាលាបឋមសិក្សាអូរត្រេះចាស់ក្រុង/ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២២បានរៀបចំពិធីចែកកាតាបនិងសម្ភារៈសិក្សាក្រោមជំនួយដែលបានផ្តល់ជូនដោយក្រុមហ៊ុន(អាលីបាបា )តាមរយៈមូលនិធិមិត្តចិនដើម្បីកាត់បន្ថយភាពក្រីក្រ ( CFPA ) ដែលបានផ្តល់ជូនមកឲ្យរាជរដ្ឋាភិបាលកម្ពុជាតាមរយៈវេទិកាសម្ពន្ធ័សង្គមស៊ីវិល (CSAF ) ដើម្បីចែកជូនកុមារពីថ្នាក់មតេយ្យដល់ថ្នាក់ទី៦ នៅតាមបណ្តាសាលាបឋមសិក្សាដែលកំពុងតែជួបប្រទះនិងការលំបាកដោយសារជំងឺកូវីដ១៩និងបញ្ហាជីវភាពក្រីក្រ។ ពិធីខាងលើបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កឹម រត្ន័វិសិដ្ឋ ជានាយករងខុទ្ទការលយ័សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ពន្ធ័សង្គមស៊ីវិល -ឯកឧត្តមជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ។អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងឱកាសខាងលើនេះមានលោកប្រធាន-អនុប្រធានការិយាលយ័អប់រំយុវជននិងកីឡាក្រុងព្រះសីហនុ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សមាគមគណៈទ្រទ្រង់សាលា អង្គការសង្គមស៊ីវិល – លោកនាយក-លោកស្រីនាយិកាមកពីសាលាគោលដៅចំនួន២៩នៅក្នុងខេត្តព្រះសីហនុ មាតាបិតាសិស្ស ព្រមទាំងក្មួយៗជាសិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាអូរត្រេះចាស់បានមកចូលរួមយ៉ាងកុះករ។ លោក ម៉ុក សារឿន អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ តំណាងឲ្យលោកស្រីអ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិបកីឡាខេត្តបានមានមតិស្វាគមន៍ចំពោះគណៈអធិបតីនិងភ្ញៀវកិត្តិយសដែលបានអញ្ជើញមកចូលរួមនិងបានធ្វើរបាយការសង្ខេបពីស្ថានភាពទូទៅលើវិសយ័អប់រំយុវជននិងកីឡា ចាប់ពីថ្នាក់មតេយ្យសិក្សារហូតដល់មធ្យមសិក្សានៅក្នុងខេត្តព្រះសីហនុ។លោកអនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានបញ្ជាក់ឲ្យដឹងទៀតថាដោយមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខដឹកនាំក៍ដូចជាការយកចិត្តទុកដាក់ពីក្រសួងអប់រំយុវជននិងកីឡាដោយមានកិច្ចសហការយ៉ាងល្អជាមួយវេទិកាសម្ពន្ធ័សង្គមស៊ីវិលបាននាំយកអំណោយជាកាតាបនិងសម្ភារៈសិក្សាពិមូលនិធិមិត្តចិនដើម្បីយកមកចែកជូនដល់ក្មួយៗជាសិស្សានុសិស្សពីថ្នាក់មតេយ្យសិក្សានិងសាលាបឋមសិក្សាចំនួន២៩សាលាដែលជាសាលាគោលដៅដែលមានសិស្សសរុបចំនួន៤៦០២ស្មើរនិង៤៦០២កាតាបក្នុង០១កាបមានសម្ភារៈសិក្សាចំនួន៣០មុខមានតម្លៃជាង៣០ដុល្លាដែលត្រូវបានប្រារព្វពិធីចែកជូននៅក្នុងខេត្តព្រះសីហនុនាពេលវេលាខាងលើនេះដែលជាការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រដល់មាតាបិតាអាណាព្យាបាលក្មួយសិស្សានុសិស្ស។ ឯកឧត្តមជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុនិងឯកឧត្តម កឹមរត្ន័វិសិដ្ឋនាយករងខុទ្ទការលយ័សម្តេចអគ្គមហាសេនាបតីតឹជោ ហ៊ុន សែន បានមានប្រសាសន៍ដែលមានខ្លឺមសារដូចៗគ្នាថា÷តាមរយៈនៃការជួយឧបត្ថម្ភពីមូលនិធិមិត្តចិនជាសម្ភារៈសិក្សាជូនដល់ក្មួយៗសិស្សានុសិស្សនៅក្នងថ្ងៃនេះគឺជានិម្មិតរូបនៃការចែករំលែកនូវសេចក្តីស្រឡាញ់ ការជួយសម្រួលនូវបន្ទុកចំណាយរបស់អ្នកអាណាព្យាបាលនិងបានបង្ករឲ្យក្មួយៗសិស្សានុសិស្សមានទឹកចិត្តរំភើបរីករាយនិងលើកទឹកចិត្តដល់សិស្សានុសិស្សក្នងការសិក្សារៀនសូត្រដើម្បីក្លាយជាធនធានប្រកបដោយចំណេះដឹងនងជំនាញដើម្បីចូលរួមអភិវឌ្ឍប្រទេសលើគ្រប់វិសយ័ឲ្យមានការរីកចម្រើនឆាប់រហស័ទាន់ប្រទេសនានាក្នុងតំបន់នងសកលលោក។ឯកឧត្តមអភិបាលរងខេត្តព្រះសីហនុក៍បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់រួមទាំងដៃគូរអភិវឌ្ឍពាក់ពន្ធ័សូមបន្តជួយឧបត្ថម្ភគាំទ្រដល់ការកសាងធនធានមនុស្សសម្រាប់បំពេញតម្រូវការនងការឆ្លើយតបទៅនិងការវិវត្តន៍របស់ពិភពលោកក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.0។ទន្ទឹមជាមួយគ្នានេះផងដែរត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តតួនាទី ភារកិច្ចក្នុងការដឹកនាំនិងគ្រប់គ្រងសាលារៀន សហគមន៍ អាជ្ញាធរដែនដីបន្តជួយឧបត្ថម្ភគាំទ្រដល់វិសយ័អប់រំជាពិសេសសាលារៀន មាតាបិតាឬអ្នកអាណាព្យាបាល ជួយជំរុញកូនមករៀននិងជួយបង្រៀនកូននៅផ្ទះ មានទំនាក់ទំនងល្អជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូដើម្បីតាមដានលទ្ធផលសិក្សារបស់កូនៗ។ ក្មួយៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រដើម្បីក្លាយជាកូនល្អ សិស្សល្អនិងមិត្តល្អ។ម៉្តាងវិញទៀតត្រូវបន្តយកចិត្តទុកដាក់និងចូលរួមទាំងអស់គ្នាក្នុងការការពារមិនឲ្យមានការឆ្លងរាលដាលនៃជម្ងឺកូវីថ១៩នៅក្នុងសហគមន៍ដូចក្នុងប្រទេសរបស់យើងដោយការពាក់ម៉ាស់ លាងដៃនិងសាប៊ូនងអាល់កុលព្រមទាំងថែទាំសុខភាពជាប្រចាំផងដែរ៕ ដោយមនោរាហ៍