នូវែលសេឡង់ ដាក់ចេញទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន

 (វែលីងតោន)៖  យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសាឆ្នាំ២០២២ប្រាប់អោយដឹងថារដ្ឋាភិបាលនូវែលសេឡង់បានប្រកាសនៅថ្ងៃពុធនេះថាខ្លួននឹង អនុវត្តការយកពន្ធ ៣៥ភាគរយ លើទំនិញទាំងអស់ដែលនាំចូលពីរុស្ស៊ី ហើយនឹងពង្រីកវិសាល ភាពនៃការហាមឃាត់លើការនាំចេញដែលមានស្រាប់ ចំពោះផលិតផលឧស្សាហកម្មមានជាប់ពាក់ ព័ន្ធនឹងជិតស្និទ្ធនឹង ឧស្សាហកម្មជាយុទ្ធសាស្រ្តរបស់រុស្ស៊ី។

រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោកស្រី ណាន់នៀយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) បាន បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដូចច្នេះថា «រូបភាព និង របាយការណ៍ដែលបានរំលេចឡើងនូវ អំពើឃោរឃៅចំពោះជនស៊ីវិល នៅក្នុងទីក្រុងប៊ូចា (Bucha) និងតំបន់ផ្សេងទៀតនៃអ៊ុយក្រែន គឺគួរឲ្យស្អប់ខ្ពើម និងមិនអាចទទួលយកបាន ដូច្នេះនូវែលសេឡង់ នឹងនៅតែបន្តឆ្លើយតបចំពោះ ទង្វើដ៏គឃ្លើនដែលកើតចេញពីគំនិតរបស់លោក ពូទីននេះ»

លោកស្រីបន្ថែមថា រដ្ឋាភិបាលនូវែលសេឡង់ រំពឹងថានឹងដាក់ចេញនូវវិធានការបន្ថែមទៀត ដើម្បី បង្ហាញការគាំទ្រចំពោះអ៊ុយក្រែន និងបង្កើនសម្ពាធលើ រដ្ឋាភិបាលទីក្រុងមូស្គូ ខណៈពន្ធបន្ថែមលើ ការនាំចូលរបស់រុស្ស៊ី ដែលត្រូវបានប្រកាសនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃទី២៥ ខែមេសាតទៅ៕