ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវះបានអញ្ជើញចុះ សួរសុខទុក នាយទាហាន នាយទាហានរង និងពលទាហានប្រចាំទឹសទី១ប្រាសាទព្រះវិហារ


ខេត្តព្រះវិហារ÷  ឯកឧត្តម មក អ៊ិត សំហេង  រដ្ឋមន្រ្តី ក្រសួងការងារ នឹង បណ្តុះបណ្តាលវិជ្ជាជីវះ បានដឹកនាំប្រតិភូក្រសួងអញ្ជើញចុះសួរសុខទុក្ខ នឹងនាំយកអំណោយមកចែកជូន ដល់នាយ ទាហាន នឹងពលទាហាន សំរាប់់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខដែល នឹងជិតឈាន ចូលមកដល់  ពិធីបានធ្វើឡើង នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ។

  ជាមួយគ្នានោះដែល   ឯកឧត្តម ឧត្តម សេនីយ៍ទោ ដួង សំនៀង មេបញ្ជារការកងពលតូចអន្តរា គមន៍លេខ៧ ជួសមុខអោយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលចំណុះឲ្យ កងពល បានឡើងអានរបាយការណ៍ស្វាគមន៍ នឹងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដោយបាន ឯកឧត្តម  រដ្ឋមន្រ្តីក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវះ បានដឹកនាំគណះប្រតិភូអញ្ជើញចុះសួរ សុខទុក នឹងនាំយកអំណោយមកចែកជូនដល់កម្លាំង ដែលកំពុងឈរជើងការពារបន្ទាត់ព្រំដែន ទឹសទី១ ប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ជានិច្ចជាកាល អោយតែជិតដល់បុណ្យទានម្តងៗ ឯកឧត្តម នឹងលោកជំទាវតែងតែបានគិតគូ យកចិត្តទុកដាក់ ទោះបីឯកឧត្តម នឹងលោកជំទាវ រវល់ឬមមាញឹកការងារយ៉ាងណាក៍ដោយ នៅតែឆ្លៀតអញ្ជើញ មកសួរសុខទុក នឹងនាំយកអំណោយមកផ្តល់ជូនដល់នាយទាហាន និងពលទាហានតាមបន្ទាត់ព្រំ ដែនមិនដែលអាក់ខានឡើយ ។

   មានប្រសាន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋុមន្រ្តីក្រសួងការ ងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវះ បានមានប្រសាសន៍ថាសមរភូមិមុខ នឹងសមភូមិក្រោយគឺយើង មិនអាចកាត់ផ្តាច់បានត្រូវតែឧបត្ថម្ភគាំទ្រ ជាបន្តបន្ទាប់ ជាពិសេសសម្ព័ន្ធភាពរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយកងកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការ បូរណះភាពទឹកដីនៅទឹសទី១ ប្រាសាទព្រះវិហារ  ដែលក្រសួងយកចិត្តទុក្ខដាក់ជារៀងរាល់ឆ្នាំមិន ថាចូលឆ្នាំ ឬបុណ្យភ្ជំនោះឡើយ លោកតែងតែចុះសួរសុខទុក្ខជារៀងរាលឆ្នាំ។

      ឯកឧត្តម បណ្ឌិត រដ្ឋមន្ត្រី បានកោតសរសើរចំពោះវីរភាពអង្គអាចក្លាហានរបស់នាយទាហាន នឹងពលទាហាន នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុការពារបូរណះភាពទឹកដី ការពារដ្ឋធម្មនុញ្ញ ការពារព្រះមហាក្ស ការពារប្រមុខរាជរដ្ឋាភិ បាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដ៍ត្រឹមត្រូវ នឹងយុត្តិធម៍ ក្រោមការដឹកនាំដ៍ឆ្លៀសវៃ របស់សម្តេចតេជោ ហ៊ុនសែន នាយយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេស ជាតិមានសុខសន្តិភាព នឹងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

នៅក្នុងឱកាសចុះសួរសុខទុក្ខនេះ ផងដែល ឯកឧត្តម រដ្ឋមន្ត្រីបាននាំយកនូវគ្រឿងឧបភោគបរិភោក មួយចំនួនធំ នឹងថវិការ៤០សិបលានរៀលសំរាប់ការសាងសង់អគារសាលប្រជុំថ្មី ដោយឡែកមេ បញ្ជាការកងពលតូចអន្តរាគមន៍លេខ៧  ទទួលបាន ថវិការ១លានរៀល មេបញ្ជាការរង កងពលតូច ក្នុង១អ្នក ទទួលបានថវិការ ម្នាក់១៥ម៊ុនរៀល នាយរងសេនាធិការកងពលតូច១អ្នក ទទួលបាន ថវិការ១៥ម៊ុនរៀល មេបញ្ជាការវរះសេនាតូច ១អ្នកទទួលបានថវិការ៤០ម៊ុនរៀល មេបញ្ជាការរងវរះ សេនាតូចក្នុងម្នាក់ទទួលបានថវិការ១៥ ម៊ុនរៀល យុទ្ធជន ក្នុងម្នាក់ៗទទួលបានថវិការ១ម៊ុនរៀល ៕