(ព្រះសីហនុ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាយកដ្ឋានថែទាំសុខភាពជនបទ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំថ្នាក់ក្រោមជាតិ ដើម្បីពន្លឿន ការងារបញ្ឈប់ការបន្ទោបង់ពាស វាលពាសកាលនៅកម្ពុជា នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ ដើម្បីត្រួតពិនិត្យលើការអនុវត្តការ ងារ របស់មន្ទីថ្នាក់ខេត្ត ចំពោះផែនការ សកម្មភាពស្តីពីការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF ) នៅកម្រិតសហគមន៍ ដើម្បីឈានទៅសម្រេចបាន ODF ក្នុងក្របខ័ណ្ឌ រាជធានីខេត្ត នីមួយៗ ឱ្យបាន១០០% ត្រឹមឆ្នាំ២០២៥។
កិច្ចប្រជុំនេះដែរបានធ្វើឡើងក្រោមវត្តមានឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ តំណាង ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីលោក ថោង ពោជ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ, លោក ឃួច លីននី អគ្គនាយករងបច្ចេកទេស រួមទាំងអភិបាលរងរាជធានី ខេត្ត ទាំង២៥ និងជាប្រធានក្រុមការ ងារបច្ចេកទេសវិស័យទឹកស្អាត និងអនាម័យជនបទ និងដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ ប្រធាននាយក ដ្ឋាន ប្រធានមន្ទីរ មន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។
ផ្អែកតាមផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅជនបទ ២០១៩-២០២៣ (NAP2) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបានដាក់ ចេញគោលដៅយុទ្ធ សាស្រ្ត សម្រេចឲ្យបានស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF ) នៅកម្រិតសហ គមន៍ឲ្យបានច្រើនតាមដែលអាចទៅធ្វើបាន ដើម្បីឈានទៅសម្រេចបាន ODF ក្នុងក្របខ័ណ្ឌ រាជ ធានីខេត្តនីមួយៗ។ ការបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាលនៅសហគមន៍ ជាពិសេសនៅតាម តំបន់ជនបទ គឺជាសូចនាករមួយដ៏សំខាន់មួយបង្ហាញ ពីការផ្លាស់ប្តូរឥរិយាបថវិជ្ជមាន របស់ប្រជា ពលរដ្ឋកម្ពុជាក្នុងការប្រតិបត្តិអនាម័យល្អ ដែលជាការរួមចំណែកលើកកម្ពស់ សុខភាពសាធារណៈ និងជាជំហានឆ្ពោះទៅ សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦.២ របស់កម្ពុជា (CSDG 6.2)។
នៅឆ្នាំ២០១៨ ដោយភ្ជាប់ជាមួយទិវាអនាម័យជាតិ និងដោយមានការគាំទ្រពីគម្រោង CRSHIP នៃអង្គការភ្លែនអន្តរជាតិ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើសិក្ខាសាលា ពិគ្រោះយោបល់ជាមួយ ប្រធាន ឬតំណាង PWG និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត អំពីការបញ្ឆេះអនាម័យកម្រិត ស្ថាប័នថ្នាក់ក្រោមជាតិ ដើម្បីទាក់ទាញឲ្យមាន ការចូលរួមកែលម្អ និងលើកកម្ពស់អនាម័យ ពីគ្រប់ ស្ថាប័នថ្នាក់ក្រោមជាតិ ជាពិសេសពីរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ឃុំ សង្កាត់ និងមន្ទីរអង្គ ភាពថ្នាក់ ក្រោមជាតិសំដៅសម្រចបានស្ថានភាព ODF និងអនាម័យសម្រាប់ទាំងអស់គ្នាដែលគ្រប់ គ្នាអាចទទួលបានសេវាអនាម័យនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ទាំងនៅតាមគ្រួសារ ក្នុងសហ គមន៍ កន្លែងធ្វើការ កន្លែងផ្តល់សេវាសាធារណៈ និងទីសាធារណៈជាដើម។
នៅក្នុងផែនការសកម្មភាពក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបគោលដៅ អភិវឌ្ឈន៍ប្រកបដោយចីរភាពទី៦.២ ក៏ដូចគោលដៅជាយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ (NSDP 2019-2023) របស់រាជរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យនៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈផែនការ សកម្មភាពជាតិលើកទី២ (NAP2) បានដាក់ចេញគោល ដៅដល់ឆ្នាំ ២០២៣ ត្រូវសម្រេចឲ្យបាន ODF៣ខេត្ត/២៤ខេត្ត, ODF ៣០ស្រុក/១៦២ស្រុក, ៦០០ODF ឃុំ/១.៤០៥ឃុំ សង្កាត់ និង ODF១២.៧០០ភូមិ/១៤.៣៨៣ភូមិ។
ការយល់ដឹងអំពីការផ្លាស់ប្តូរឥរិយាបថអនាម័យរបស់ប្រជាពលរដ្ឋសហគមន៍ ការទទួលខុសត្រូវ និងការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្ត និងតួអង្គពាក់ព័ន្ធទាំងអស់ នៅថ្នាក់ក្រោមជាតិមានសារសំខាន់ចាំបាច់បំផុត ដើម្បីឈានទៅសម្រេចគោលដៅ ODF ដែលបាន កំណត់ក្នុងផែនការសកម្មភាពជាតិ (NAP2)៕