ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វា គមន៍ដំណើរទស្សនកិច្ចរបស់នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿង(នាវា URAGA លេខ៤៦៣ និងនាវា HIRADO លេខ៣០៥) ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះ សីហនុ


ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ  ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា  បានមានប្រសាសន៍ ថា  ឯកឧត្តមមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត ដោយបានចូលរួមពិធីទទួល ស្វាគមន៍នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ជាមួយសម្តេចពិជ័យសេនា  ទៀ បាញ់ និងភ្ញៀវ កិត្តិយសទាំងអស់។  ឆ្នាំនេះជាខួបលើកទី៣០ ដែលប្រទេសជប៉ុនបានបញ្ជូនកងរក្សាសន្តិភាពជា លើកដំបូងបំផុតមកកាន់ប្រទេសកម្ពុជា។ យើងខ្ញុំសូមសម្តែងនូវការកោតសរសើរប្រទេសកម្ពុជាដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាង ខ្លាំងក្លារបស់រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវសន្តិភាព និងការ អភិវឌ្ឍនាពេលបច្ចុប្បន្នដោយឆ្លងកាត់អតីតកាលប្រកបដោយសោកនាដកម្ម និងផ្លូវដ៏លំបាក។ លើសពីនេះទៅទៀត ក្រោយរយៈពេល ៣០ ឆ្នាំ ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសទទួលយក កងរក្សាសន្តិភាព ទៅជាប្រទេសបញ្ជូនកងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់ពិភពលោក។ ខ្ញុំមានការស្ងេីចសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលជំនះបាននូវអតីតកាលប្រកបដោយ សោកនាដកម្ម និងបានចូលរួមចំណែកជួយសហគមន៍អន្តរជាតិយ៉ាងសកម្ម ហើយខ្ញុំមានមោទ នភាព ដែលប្រទេសជប៉ុនបានដើរតួនាទីមួយ ក្នុងការសម្រេចបាននូវសន្តិភាពនៅកម្ពុជា។

ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើនអស់រយៈពេលមួយយ៉ាងវែង យើងខ្ញុំមានជំនឿថា ប្រទេសជប៉ុននឹងអាចធ្វើកិច្ចសហប្រតិបត្តិបត្តិការ និងការសម្របសម្រួលកាន់ តែជិតស្និទ្ធថែមទៀត ជាមួយប្រទេសកម្ពុជា លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ ក្នុងចំណោមនោះ ប្រទេសទាំងពីរបានព្រមព្រៀងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវ  ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)។ ប្រទេសជប៉ុននឹងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុល ភាពដល់តំបន់ទាំងមូល ដោយធានាឲ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើគោលការណ៍ច្បាប់ ប្រកបដោយតម្លាភាព និងភាពគ្រប់ជ្រុងជ្រោយ ដោយសង្កត់ធ្ងន់ទៅលើមជ្ឈភាព និងការឯកភាព របស់អាស៊ាន។

យើងខ្ញុំមានជំនឿថា ការចូលចតនៃនាវានាពេលនេះ ក៏ជាកិច្ចសហប្រតិបត្តិការមួយដ៏សំខាន់ផងដែរ ដែលនឹងរួមចំណែកសម្រេចបាននូវ “ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ”។  យើងខ្ញុំសូមសម្តែងនូវ ការដឹងគុណរបស់យើង ជូនប្រជាជនកម្ពុជា រួមទាំងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដែលបានទទួលស្វាគមន៍នាវាជប៉ុន យ៉ាងកក់ក្តៅ។

ឆ្នាំក្រោយ ២០២៣ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និង កម្ពុជា។ រយៈពេល៣០ឆ្នាំបន្ទាប់ពីការបញ្ជូនកងរក្សាសន្តិភាពរបស់ប្រទេសជប៉ុនមកកម្ពុជា ទំនាក់ ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពចាស់ទុំ។ ខណៈពេលដែលពិភពលោកឈានចូលសម័យកាលថ្មី ខ្ញុំមានជំនឿជឿជាក់ថា យើងនឹងបន្តបោះ ជំហានឆ្ពោះទៅមុខក្នុងឋានៈជាដៃគូដែលអាចទុកចិត្តគ្នា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បី ដោះស្រាយបញ្ហាប្រឈមផ្សេងៗ។

ក្នុងឱកាសនោះ  សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  បានមាន ប្រសាសន៍ថាថ្ងៃនេះ ក្នុងនាមក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការស្វា គមន៍យ៉ាងកក់ក្តៅចំពោះនាយ នាយរង និងពលនាវឹក កងស្វ័យការពារជើងទឹកជប៉ុន ដែលបានមក បំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ ការចូលចតនាវា URAGA ដែលមាននាវិកចំនួន១២៦ នាក់ និងនាវា HIRADO មាននាវិកចំនួន៥៤នាក់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពជិតស្និទ្ធ និងរីកចំរើនថែមទៀត និងជាការចូលរួមអបអរសាទរខួបលើកទី៣០ ដែលកងស្វ័យការពារជប៉ុនចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជជាលើកដំបូង។

នៅក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការស្វាគមន៍ចំពោះវត្តមានភ្ញៀវជាតិ អន្តរជាតិ និងសូមកោតសរ សើរ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងទឹក ដែលបានសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាល មូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ រៀបចំសម្របសម្រួលការងារគ្រប់ផ្នែកសម្រាប់នាវាកងស្វ័យការ ពារជើងទឹកជប៉ុន០២គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។ សូមអរគុណចំពោះវត្តមាន និងចំណាប់អារម្មណ៍របស់ឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដែលបានរំលេចពីប្រវត្តិនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជប៉ុនមកកាន់កម្ពុជាជាលើកដំបូង និងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកងយោធពលខេមរភូមិន្ទ។ អរគុណចំពោះលោក មេបញ្ជាការនាវា URAGA និងនាវា HIRADO កងស្វ័យការពារជើងទឹកជប៉ុន ដែលបានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជា និងមានឆន្ទៈប្តេជ្ញាចិត្តក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែ ប្រសើរឡើងនិងរីកចម្រើនថែមទៀត។ចាប់ពីឆ្នាំ២០០៨-២០២២ កងស្វ័យការពារជើងទឹកជប៉ុន ចូលចតទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន០៩លើក ដែលមាននាវាសរុបចំនួន២៤ គ្រឿងទាំងលើកនេះ បានធ្វើការហ្វឹកហ្វឺនរួមគ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សមត្ថ ភាពកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន លើវិស័យមនុស្សធម៌សុខាភិបាល សង្គម គ្រោះមហន្តរាយ និងប្រឆាំងភេរវកម្ម។

ទោះបី៣០ឆ្នាំបានកន្លងផុតទៅហើយ ប្រទេសជាតិកម្ពុជាមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ក្តី ប៉ុន្តែរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា នៅតែចងចាំនិងដឹងគុណជានិច្ចចំពោះការចូលរួម របស់កងរក្សាសន្តិភាព នៃកងស្វ័យការពារជប៉ុន ដែលបានមកបំពេញបេសកកម្មនៅកម្ពុជាជាលើក ដំបូង។ ប្រការដែលកម្ពុជាកាន់តែចងចាំមិនអាចបំភ្លេចបានទៀតនោះ គឺការពលីជីវិតមន្ត្រី០២រូប នៅក្នុងបេសកកម្មអង្គការសហប្រជាជាតិ “អ៊ុនតាក់” នោះគឺលោក Atsuhit Nakata មន្ត្រីគ្រប់គ្រង ការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បានពលីនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ នៅខេត្តកំពង់ធំ និង លោក Haruyuki Takata មន្ត្រីនគរបាល បានពលី នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣  នៅខេត្ត បន្ទាយមានជ័យ។

ក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការដឹងគុណចំពោះបណ្តាប្រទេសជាមិត្តទាំង អស់ ដែលបានរួមវិភាគ ទានដ៏ធំធេងដល់ប្រវត្តិសាស្ត្រកម្ពុជាកាលពី៣០ឆ្នាំមុន ក្នុងការបញ្ជូនកម្លាំងមកចូលរួមស្វែងរកសន្តិ ភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។  នាពេលបច្ចុប្បន្ន ជាមួយនឹងវិបត្តិការរីករាលដាលជំងឺ កូវីដ-១៩ និងស្ថិតក្នុងស្ថានភាពនៅក្នុងតំបន់ និងសកលលោកកំពុងមានការប្រកួតប្រជែងក្នុង ចំណោមប្រទេសមហាអំណាច ដើម្បីដណ្តើមភូមិសាស្ត្រនយោបាយ  យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា មានលក្ខណៈកាន់តែតានតឹង ពិសេសសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ី គឺជាពេលវេលាគ្រប់គ្រាន់ សម្រាប់ ឱ្យយើងធ្វើការវាយតម្លៃដ៏ត្រឹមត្រូវមួយពីមេរៀនទាំងឡាយ នៃដំណាក់កាលប្រវត្តិសាស្ត្រនៃតម្លៃ សន្តិភាព” មានសន្តិភាពទើបមានការអភិវឌ្ឍន៍។ ប្រការនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបាន ចាត់ទុកសន្តិភាពជាអាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសជាតិ ដោយផ្តោតការយកចិត្តទុកដាក់ក្នុង ការការពារសិទ្ធិចម្បង និងជាមូលដ្ឋានជូនពលរដ្ឋគ្រប់រូប ដែលមុនគេបង្អស់គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលសេវាសុខាភិបាល ការពារ និងជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាលកម្ពុជា នៅតែចងចាំ និងតែងតែរំឭកនៅគ្រប់វេទិកា “ប្រវត្តិសាស្ត្របានប្រាប់យើងម្តង ហើយម្តងទៀតថា ការជ្រៀតជ្រែក ការប្រើប្រាស់ជម្រើសយោធាក្នុងការកំណត់ប្រព័ន្ធអភិបាល កិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញជម្រើសទាំងអស់នេះ បានត្រឹម នាំមកនូវការបាត់បង់ជីវិត ការឈឺចាប់  និងទុក្ខវេទនា សម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ”។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តបញ្ជូនកងទ័ពមួកខៀវកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិ ភាពរបស់អង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយកសាង និងរក្សា សន្តិភាព និងការពារជនស្លូតត្រង់នៅលើសកលលោក និងនៅតែបន្តខិតខំកិច្ចប្រឹងប្រែងចូលរួមជា មួយសហគមន៍អន្តរជាតិក្នុងការឆ្លើយតបដោះស្រាយបញ្ហាទាំងឡាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន។

ក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ និងកងស្វ័យការពារជប៉ុន ដែលបានជួយគាំទ្រឧបត្ថម្ភដល់កងរក្សាសន្តិភាពកម្ពុជា ជាគ្រូយោធាចារ្យ ឧបករណ៍ សម្ភារៈសិក្សា ការហ្វឹកហ្វឺនក្នុង និងក្រៅប្រទេសលើជំនាញបច្ចេកទេសវិស្វកម្ម និងវាស់ ស្ទង់ ហើយនៅអំឡុងពេលជំងឺកូវីដ-១៩ ភាគីជប៉ុនបានផ្តល់ការហ្វឹកហ្វឺនដល់គ្រូបង្គោល កម្ពុជា តាមរយៈប្រព័ន្ធអេឡិចត្រូនិកផងដែរ។

អរគុណចំពោះការទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចនៃប្រទេស ជប៉ុនប្រកបដោយជោគជ័យ និងលទ្ធផលផ្លែផ្កា។

ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ ដោយមានការជួយគាំទ្ររបស់កងស្វ័យការពារ ជប៉ុនលើវិស័យរក្សាសន្តិភាពបានធ្វើឱ្យកងយោធពលខេមរភូមិន្ទសម្រេចជោគជ័យជាប្រវត្តិសាស្រ្តក្នុងការបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទទួលបានការកោតសរសើរ លើកមុខ មាត់កងយោធពលខេមរភូមិន្ទលើឆាកអន្តរជាតិនិងកម្ពុជាបានក្លាយជាប្រទេសមានការទទួលខុសត្រូវខ្ពស់ចំពោះសហគមន៍អន្តរជាតិដោយស្មើមុខ ស្មើសិទ្ធិ។

ជាក់ស្តែង នៅឆ្នាំ២០២០ និងដើមឆ្នាំ២០២២នេះ ទោះបីស្ថិតក្នុងស្ថានភាពការរីករាលដាលជំងឺ កូវីដ-១៩ នៅបន្តមានក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ជប៉ុន នៅតែ មានភាពរីកចំរើនគួរឱ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក រវាងកងទ័ព ជើងគោក ជាមួយកងស្វ័យការពារជើងគោកជប៉ុន ការជួយគាំទ្រវិស័យរក្សាសន្តិភាព ការចូលចតនា វា ការបណ្តុះបណ្តាលលើកកម្ពស់ធនធានមនុស្ស ពិសេសការចូលចតនាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ។

ខ្ញុំមានជំនឿជឿជាក់ថា តាមរយៈការបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលនេះ ភាគីជប៉ុននឹងជំរុញផែនការកិច្ចសហប្រតិបត្តិ ការទ្វេភាគីកម្ពុជា-ជប៉ុនកាន់តែសកម្មថែមទៀត ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង និងនាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់, បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជូនដល់កងទ័ពជើង គោកកម្ពុជាលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ(HADR), ផ្តល់វគ្គសិក្សានាយ ទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខា-ភិបាល ។

ជាមួយគ្នានេះ កងស្វ័យការពារជើងទឹកជប៉ុន នឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូល ចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើន ដើម្បីហ្វឹកហ្វឺនរួមគ្នាលើកកម្ពស់សមត្ថភាព លើ ជំនាញជួយសង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌។ ជាមួយគ្នានេះ ភាគីជប៉ុនពិតជានឹងបន្តជួយផ្តល់ឧបករណ៍ សម្ភារៈ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជំនាញដល់កង រក្សាសន្តិភាពកម្ពុជា ដើម្បីបំពេញបេសកកម្មរបស់អង្គការប្រជាជាតិ ទទួលបានជោគជ័យថ្មីៗថែម ទៀត៕