ខេត្តព្រះសីហនុ៖ លោកច្រឹង សុភិន ប្រធានការិយាលយ័អប់រំយុវជននិងកីឡាក្រុងព្រះសីហនុ ជាអ្នកសម្របសម្រួលកិច្ចការបច្ចេកទេសរៀបចំសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សានៅក្នុងក្រុងព្រះសីហនុដែលត្រូវមកទទួលការចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងកូវីដ១៩និងជម្ងឺឆ្លងប្រភេទបំលែងថ្មី(អូមីក្រុង)ដែលផ្តល់ជូនដោយមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា ដោយអនុវត្តតាមគោល ការណែរនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាក៍ដូចជាការណែរនាំរបស់រដ្ឋបាលខេត្តព្រះសីហនុនិងមន្ទីរអប់រំយុវជននិងកីឡាខេត្តឲ្យការិយាលយ័អប់រំយុវជននិងកីឡាក្រុង/ស្រុកនៅក្នុងខេត្តរៀបចំសម្របសម្រួលសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាចាប់ពីកម្រិតមតេយ្យសិក្សាដែលមានអាយុចាប់ពី០៣ឆ្នាំរហូតដល់វិទ្យាលយ័សិក្សាដើម្បីឲ្យក្មួយៗជាសិស្សានុសិស្សបានមកទទួលវ៉ាក់សាំងការពារជម្ងឺឆ្លងកូវីដ១៩ក៍ដូចជាវ៉ាក់សាំងការពារជម្ងឺឆ្លងប្រភេទបំលែងថ្មី(អូរមីក្រុង )ដែលផ្តល់ជូនដោយមន្ទីរសុខាភិបាលខេត្តព្រះសីហនុ។
លោកច្រឹង សុភិន បានឲ្យដឹងបន្តទៀតថា តាមគម្រោងស្នើរសុំចាក់វ៉ាក់សាំងជូនក្មួយៗជា សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាចំណេះទូរទៅជាសាលា(រដ្ឋ ) មានចំនួន១៩គ្រឹះស្ថាន សិក្សា។កន្លងមកថ្មីៗសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាដែលបានមកចាក់វ៉ាក់សាំងរួចមានដូចជា÷ ១/ សាលាបឋមសិក្សានិងវិទ្យាលយ័ហ៊ុន សែនឃ្លាំងលើ។ ២/សាលាបឋមសិក្សាចំការកៅស៊ូ។ ៣/ សាលាបឋមសិក្សាបុរីកម្មករ។ ៤/ សាលាបឋមសិក្សា និងអនុវិទ្យាលយ័សាឃូរ៉ា។៥ /សាលាបឋមសិក្សាហ៊ុន សែនក្រុង។ ៦ /សាលាបឋមសិក្សាកំពេញ ចាស់។៧/សាលាបឋមសិក្សាអនុវត្តហើយនៅព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ២០២២មន្ទីសុខាភិបាលខេត្តសម្របសម្រួលដោយការិយាល័យអប់រំយុវជននិងកីឡាក្រុងព្រះសីហនុបានចុះចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងដូសទី០២និងដូសទី០៣នៅសាលាបឋមសិក្សាអូរត្រេះចាស់ក្រុង/ខេត្តព្រះសីហនុនិងបន្តកិច្ចការចាក់វ៉ាក់នៅតាមគ្រឹះស្ថានសិក្សាតាមការគ្រោងទុករហូតសម្រេចភារកិច្ចដែលរដ្ឋបាលក្រុង/ខេត្តបានណែរនាំកន្លងមកនេះ។
លោក សៅ ចាន់ធឿននាយកសាលាបឋមសិក្សាអូរត្រេះចាស់ក្រុង/ខេត្តព្រះសីហនុបានឲ្យដឹងថា ជាលទ្ធផលមានសិស្សានុសិស្សដែលបានមកទទួលការចាក់វ៉ាក់សាំងសរុប២០៤នាក់ក្នុងនោះសិស្សស្រីមានចំនួន៩១នាក់ក្នុងចំនួនសិស្សសរុបដែលមាន៣៤៧នាក់។ដោយសារសិស្សានុសិស្សខ្លះគាត់បានទទួលវ៉ាក់សាំងពីមុនរួចហើយមិនទាន់ដល់ថ្ងៃណាត់ជួបដោយមន្ទីរសុខាភិបាល៕ ដោយមនោរាហ៍