លោក ហ្សេលេនស្គី បញ្ជាក់ថាថ្មីថាអ៊ុយក្រែន ត្រូវតែទទួលស្គាល់ថាខ្លួនមិនអាចចូល NATO បានឡើយ

 (កៀវ)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០ ២២ គឹបានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ប្រទេសរបស់លោកត្រូវតែទទួលស្គាល់ថាខ្លួនប្រហែលជា មិនអាចចូលជាសមាជិក NATO បាន ឡើយ ខណៈកិច្ចចរចាជាមួយរុស្ស៊ីនឹងត្រូវបន្តធ្វើឡើងនៅថ្ងៃពុធនេះ។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើប្រាប់កងកម្លាំងចម្រុះដឹកនាំដោយចក្រភពអង់គ្លេស នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបញ្ជាក់ដូច្នេះ ថា «សព្វថ្ងៃ, អ៊ុយក្រែនមិនមែនជាសមាជិក NATO នោះទេ … យើងបានឮរាប់សិបឆ្នាំមកហើយ ថាទ្វារបើកចំហរជានិច្ច ប៉ុន្តែយើងក៏បានស្ដាប់ឭផងដែរថាយើងមិនអាចចូលជាសមាជិក NATO បាននោះទេ ហើយនេះគឺជាការពិត និងត្រូវតែ ទទួលស្គាល់»

សូមបញ្ជាក់ថា ការបារម្ភខ្លាចអ៊ុយក្រែនចូលជាសមាជិក NATO នេះហើយ ត្រូវបានលោក វ្ល៉ាឌីមៀ ពូទីន យកមកធ្វើជាភាពត្រឹមត្រូវ និងជាហេតុផល មួយដែលតម្រូវរុស្ស៊ីវាយលុកចូលអ៊ុយក្រែន៕