(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ ក្រសួងគ្រោងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងទំហំ ៥០០ ០០០ ០០០ ០០០ រៀល ស្មើនឹងប្រហែលជាង ១២០លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងថា អនុលោមតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍ មូលបត្ររដ្ឋ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល, សម្រាប់ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform – NBCP) ក្នុងទំហំ ៥០០ ០០០ ០០០ ០០០ (ប្រាំរយប៊ីលាន) រៀល ដូចមានព័ត៌មានលម្អិតខាងក្រោម៖
ក៖ តម្លៃចារឹកក្នុងមួយប័ណ្ណ៖ ១ ០០០ ០០០ (មួយលាន) រៀល
ខ៖ ប្រភេទមូលបត្រ៖ ឥណប្រតិទាន ១ឆ្នាំ, ២ឆ្នាំ, ៣ឆ្នាំ, ៥ឆ្នាំ, ១០ឆ្នាំ, និង ១៥ឆ្នាំ
គ៖ ប្រភេទអត្រាគូប៉ុង៖ ថេរ
ឃ៖ ការទូទាត់គូប៉ុង៖ រៀងរាល់ ៦ ខែម្តង ដោយគិតចាប់ពីថ្ងៃបោះផ្សាយ
ង៖ មូលដ្ឋានរាប់ថ្ងៃ៖ Actual/Actual
ច៖ ការសងប្រាក់ដើម៖ ទូទាត់សងនៅចុងឥណប្រតិទាន
ឆ៖ វិធីសាស្ត្រដេញថ្លៃ និងចំនួនស្នើដេញថ្លៃ៖ Multiple Price Auction & Multiple Bids
ជ៖ គម្លាតនៃការបោះផ្សាយ៖ ៤ សប្តាហ៍ម្តង
ឈ៖ ទំហំគ្រោងបោះផ្សាយ (Indicative Amount)