(ឡុងដ៍)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ប្រាប់ថា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Larov) បាននិយាយថាលោកផ្ទាល់មិនជឿនោះទេថាជម្លោះនៅអ៊ុយក្រែន នឹងប្រែក្លាយ ទៅជាសង្រ្គាមនុយ ក្លេអ៊ែរ ប៉ុន្តែព្រមានសហរដ្ឋអាមេរិក និងអឺរ៉ុបថា ទីក្រុងមូស្គូមិនដែលចង់ពឹងផ្អែកលើបណ្ដាប្រទេស លោកខាងលិចទៀតទេ។
សេដ្ឋកិច្ចរុស្ស៊ី កំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរជាថ្មីម្តងទៀតមិនធ្លាប់មាន ចាប់តាំងពីការដួលរលំនៃ សហភាពសូវៀត នាឆ្នាំ១៩៩១ បន្ទាប់ពីលោកខាងលិច បានដាក់ទណ្ឌកម្មមកលើប្រព័ន្ធហិរញ្ញវត្ថុ និងប្រព័ន្ធសាជីវកម្ម ជុំវិញប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន។ យ៉ាងណាក៏ដោយ ឆ្លើយតប នឹងសំណួរ របស់អ្នកឆ្លងឆ្លើយព័ត៌មាននៃការសែតរុស្ស៊ី កុមមឺសាន់ (Kommersant) នៅក្នុងប្រទេស តួគីថាតើសង្រ្គាមនុយក្លេអ៊ែរអាចនឹងកើតឡើងដែរ ឬទេ? លោក ឡារ៉ូវ បានបញ្ជាក់ដូច្នេះថា «ខ្ញុំមិន ចង់ជឿ ហើយក៏មិនជឿដែរថាសង្រ្គាមនេះអាចនឹងកើតឡើង»៕