ក្រសួងសុខាភិបាលអោយដឹងថាថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង ២៣៧នាក់ (ករណីនាំចូល៣០នាក់ និងសហគមន៍ ២០៧នាក់), ជាសះស្បើយ៣០៥នាក់ និងស្លាប់១នាក់ដោយជំងឺកូវីដ១៩

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន២៣៧នាក់ ក្នុងនោះករណីនាំចូលចំនួន ៣០នាក់ និងឆ្លងក្នុងសហគមន៍២០៧នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៣០៥នាក់ និងស្លាប់១នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៣,៧៣៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៨,៣០០នាក់, ស្លាប់សរុបចំនួន៣,០៤៥នាក់៕