(សិង្ហបុរី)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA អោយដឹងថា ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១៦,១៦៥ករណីបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២នេះ។
ក្នុងចំណោមករណីឆ្លងខាងលើមាន១៩៣នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់១,១១៦នាក់ ក្រោយបានរាយការណ៍ថា មាន ករណីស្លាប់ថ្មី០៦នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់៩០១,៧៥៨ករណី៕