ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាមមាន ការភ្ញាក់ផ្អើលជាខ្លាំងនៅកន្លែងរោងការខណៈដែលស្ត្រីម្នាក់ពរកូនស្រីខ្លួនមកចូលក្នុងរោងការ អះអាងថា ខ្លួនជាប្រពន្ធរបស់បុរសម្នាក់ដែលលួចមកការប្រពន្ធក្រោយស្ងាត់ៗដូចខ្លួនមិនមានរឿងអ្វីកើតឡើងអញ្ចឹង។
យោងតាមប្រភពព័ត៌មានបានអោយដឹងថាស្ត្រីរងគ្រោះ ដែលជាអតីតប្រពន្ធដើម មិនទាន់ចប់សាលក្រម ឈ្មោះ រិន រចនា អាយុ១៩ឆ្នាំ បានបីកូនស្រីតូចចូលតវ៉ានៅរោងការ ក្នុងពេលដែលអតីតប្តី ឈ្មោះ ឆែមសុខលី កំពុងតែសំពះផ្ទឹមកាត់សក់ នៅវេលាព្រឹកថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកាឆ្នាំ២០១៩នេះធ្វើព្រងើយ បណ្តាលអោយនាងស្រក់ទឹកភ្នែកគួរអោយអាសូរបំផុត។
ទោះជាយ៉ាងណាមិនមានអំពើហិង្សាណាមួយកើតឡើងទេ ដោយគ្រាន់តែមានប្រជាពលរដ្ឋជាច្រើនចោមរោមមើល បន្សល់ទុកក្តីអាណិតចំពោះប្អូនស្រីកំសត់ដែលត្រូវប្តីលួចមកការប្រពន្ធថ្មីស្ងាត់ៗបែបនេះ៕