រដ្ឋមន្ត្រីសុខាភិបាល ប្រាប់អភិបាលរាជធានីខេត្ត ឱ្យផ្សព្វផ្សាយការពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិ ស្ដង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ ដល់ពលរដ្ឋតាមមូលដ្ឋាន

 (ភ្នំពេញ)៖ យោងតាមលិខិតដែលទទួលបាន គឺ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រ សួងសុខាភិបាល និងជាប្រធាន គណៈ កម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញ លិខិតមួយប្រាប់ដល់ អភិបាលរាជធានី ខេត្តទាំងអស់ ដែល ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ឱ្យជួយផ្សព្វ ផ្សាយដល់ពលរដ្ឋ អំពី សេចក្ដីណែនាំក្រើនរំលឹកស្ដីពីការ ពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិ ស្ដង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាម ផ្ទះ។ ក្នុងលិខិតនេះផ្ញើទៅកាន់អភិបាលរាជធានីខេត្ត ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បាន បញ្ជាក់ថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីណែនាំក្រើន រំលឹកស្ដីពីការពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ លេខ ០៦០ សខល ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដូច្នេះ សូមអភិបាលរាជធានី ខេត្ត មេត្តាជួយផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងញឹកញាប់ តាមប្រព័ន្ធផ្សព្វ ផ្សាយ ក្នុងរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួន។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានភ្ជាប់មកជាមួយនូវ «សេចក្ដីណែនាំក្រើនរំលឹកស្ដីពីការពង្រឹងការអនុវត្តនីតិ វិធីប្រតិបត្តិ ស្ដង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ» ដូចខាងក្រោម ផងដែរ៕