ថៃមាន មនុស្សជាង ១៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៧នាក់ស្លាប់ ក្នុងរបាយការណ៍ ថ្ងៃសុក្រនេះ

 (បាងកក)៖  តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post អោយដឹងថាក្រសួងសុខា ភិបាលថៃ នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨,០៦៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១២,៥១១នាក់ផ្សេង ទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ២,៦៧៤,៤៧៧ករណី ក្នុងនោះមានអ្នកស្លាប់ ២២,៥៦៥នាក់ និងអ្នកជា សះស្បើយឡើងវិញគឺជាង ២.៥លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បាន ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១២១លានដូស ក្នុងនោះប្រជាជន ៤៩.២៨លាននាក់ (៧០.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និងជាង ១៨.៥៣លាននាក់ (២៦.៦%) បានចាក់ដូសជំរុញ៕